រដ្ឋបាលខណ្ឌដង្កោរៀបចំកិច្ចប្រជុំការងារត្រៀម ធ្វើជំរឿនស្ថិតិថ្នាក់ជាតិ ឆ្នាំ២០១៩
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ខបាលខណ្ឌដង្កោ សហការជាមួយ មន្ទីរផែនការរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំការងារត្រៀមធ្វើជំរឿនស្ថិតិថ្នាក់ជាតិ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងលោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ។
ក្នុងនោះមានការអញ្ជើញចូលរួមពី លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោកចៅសង្កាត់ទាំង១៣លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង១៣ និងស្មៀនសង្កាត់។
ក្នុងកិច្ចប្រជុំការងារជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ នេះ បានធ្វើការផ្សព្វផ្សាយការងារដូចខាងក្រោម៖១-ការជ្រេីសរេីសមន្ត្រីជំរឿន២-ការបង្កេីតក្រុមការងារជំរឿនពិសេសតាមសង្កាត់៣-ការបំពេញតារាងទីតាំងសាធារណ:របស់រដ្ឋ និងឯកជន៤-ការបណ្តុះបណ្តាលមន្ត្រីជំរឿន៥-ការប្រគល់-ទទួល និងបែងចែកសម្ភារជំរឿន៕