ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមសប្បាយរីករាយនឹងអាមេរិច ខណៈខ្មែរកំពុងឈ្លោះ?

122

វេបសាយបរទេសបានផ្សាយនៅថ្ងៃទី៦មករានេះថា ប្រជាជនវៀតណាម​
ទាំងស្រីទាំងប្រុសចាស់ក្មេងកំពុងសម្តែង នូវការសប្បាយរីករាយបន្ទាប់ពីទទួលបានដំណឹងជា ផ្លូវការថាប្រទេសរបស់ខ្លួនមានកិត្តិយស ទទួលរៀបចំកិច្ចប្រជុំកំពូលលើកទី២ រវាងលោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំ និងមេដឹកនាំកូរ៉េគីមជុនអ៊ុន។
ការដែលអាមេរិចជ្រើសយកប្រទេសវៀតណាម ជាកន្លែងជួបប្រជុំនេះបានធ្វើអោយវៀតណាម មានមោទនភាពយ៉ាងខ្លាំងព្រោះអតីតកាល ធ្លាប់តែជាសត្រូវនឹងអាមេរិចតែបច្ចុប្បន្ន ជាមិត្តដ៏ជិតស្នឹទ្ធនិងជានិមិត្តរូបដ៏សំខាន់រ បស់វៀតណាមនាយុគសម័យនេះមិនដូចពីមុន។
សមាជិកបក្សកុំមុយនីស្តវៀតណាមម្នាក់ អាយុ៨២ឆ្នាំនិយាយ ប្រាប់ កាសែតថា«ប្រទេសរបស់យើងមានតួនាទី និងពិភពលោកមានជំនឿទុកចិត្ត»។
និស្សិតវៀតណាមបាននិយាយដែរថា«ជំនួបនេះ បានជួយជម្រុញវិស័យទេសចរវៀតណាម ដែលកំពុងលូតលាស់ស្រាប់។យើងមានឧកាសបែបនេះនឹងធ្វើអោយពិភពលោក កាន់តែស្គាល់ថាវៀតណាមជាប្រទេស ដ៏ស្រស់ស្អាតនិងជាមិត្ត។
តែអ្នកវិភាគនិយាយថាជំនួបរៀបចំនៅវៀតណាមនេះ ព្រោះគេចង់បង្អួតមេដឹកនាំកូរ៉េខាងជើងដែលមក ដល់វៀតណាមជាលើកដំបូងអោយភ្លឺភ្នែកថា ប្រទេសគេរីកចម្រើនអញ្ចឹងបន្ទាប់ពីសង្រ្គាម ស្ថិតក្រោមរបបកុំមុយនីស្ត។

អត្ថបទដែលជាប់ទាក់ទង