អភិបាលខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យទីតាំង ដើម្បីសាងសង់សួនកុមារ
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្រ្តីខណ្ឌ និង ចៅរងទី២សង្កាត់ច្បារអំពៅទី២ ក្រុមប្រឹក្សា និង មន្រ្តីសង្កាត់ច្បារអំពៅទី២ ចុះត្រួតពិនិត្យទីតាំង ដើម្បីសាងសង់សួនកុមារ ជូនប្អូនៗ សិស្សានុសិស្ស សាលា បឋមសិក្សាច្បារអំពៅទី២ និងបានប្រគេន អង្ករមួយបេ មី១កេះ និង ថវិកា មួយចំនួន ដល់ព្រះចៅអធិការវត្តច្បារអំពៅ និង បានសន្យាជួយចាក់ដីខ្សាច់ បំពេញចំណុចដែលខ្វះខាត ក្នុងវត្តច្បារអំពៅផងដែរ ៕