ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌពោធិសែនជ័យបេីកវគ្គផ្សព្វផ្សាយ ជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩

117

ភ្នំពេញ៖កាលពីថ្ងៃទី៧កុម្ភះនេះរដ្ឋបាលខណ្ឌពោធិសែនជ័យបេីកវគ្គផ្សព្វផ្សាយពីការងារជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩​ ក្រោមអធិបតីភាពលោក ក្រូច​ ផាន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ និងលោក​ ហែម​ ដារិទ្ធិ​ អភិបាលខណ្ឌ​ លោក​ រស់​ សារី​ អនុប្រធានមន្ទីរផែនការ​-ស្ថិតិរាជធានីភ្នំពេញ។
មន្ត្រីនៃមន្ទីរជំនាញបានឱ្យដឹងថា៖ ការផ្សព្វផ្សាយនេះមានរយៈពេល​ ៤ថ្ងៃ​ ចាប់ពីថ្ងៃទី​ ៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះតទៅ​ ដោយសមាសភាពចូលរួម​ លោក-លោកស្រីចៅសង្កាត់ ​ស្មៀន និងលោក-លោកស្រីនាយប៉ុស្តិ៍រដ្ឋបាលទាំង​ ១៣​សង្កាត់​ លោក-លោកស្រីមេភូមិ​ទាំង​ ១៦២ភូមិ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ នេះ បានធ្វើការផ្សព្វផ្សាយការងារដូចខាងក្រោម៖១-ការជ្រេីសរេីសមន្ត្រីជំរឿន២-ការបង្កេីតក្រុមការងារជំរឿនពិសេសតាមសង្កាត់៣-ការបំពេញតារាងទីតាំងសាធារណ:របស់រដ្ឋ​ និងឯកជន៤-ការបណ្តុះបណ្តាលមន្ត្រីជំរឿន៥-ការប្រគល់-ទទួល​ និងបែងចែកសម្ភារជំរឿន៕

អត្ថបទដែលជាប់ទាក់ទង