ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាមមានចំនួនច្រើន​សម​ល្មម តែ​មិន​ទាន់គ្រប់គ្រាន់ អភិបាលខេត្ត ជម្រុញឲ្យយកចិត្តទុកដាក់ក្នុងការពង្រីកបណ្តាញផ្គត់ផ្គង់បន្ថែម

115

កំពុងចាម៖  អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្រាប់ឲ្យដឹងនៅថ្ងៃ​ទី០៨ កុម្ភៈ ២០១៩នេះថា សេវាករធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាម  មានចំនួនច្រើន​សម​ល្មម តែ​មិន​ទាន់គ្រប់គ្រាន់លើការ ផ្គត់ផ្គងសេវានេះបានល្អនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមលោកជាអភិបាលខេត្ត បាជម្រុញឲ្យយកចិត្តទុកដាក់ក្នុងការពង្រីកបណ្តាញផ្គត់ផ្គង់បន្ថែម។

  លោកអភិបាលខេត្តបន្តថា  បើយោងទៅតាម​របាយការណ៍របស់មន្ទីរឧស្សហកម្ម និង  សិប្បកម្មខេត្ត  ឃើញ​មានចំនួនច្រើន​សម​ល្មមហើយ   តែការចែកចាយរបស់ពួកគេនៅ​មិន​ទាន់បានលាតសន្ធឹង​ធំទូលាយនៅឡើយ ធ្វើឲ្យប្រជាពលរដ្ឋភាគច្រើន​នៅតែមិន​ទាន់មានទឹកស្អាតប្រើប្រាស់។

លោកអភិបាលខេត្តបញ្ជាក់ថាការដែលសេវាករផ្គត់ផ្គង់ទឹកស្អាត មិនទាន់​បានពង្រីកការ​ចែកចាយឲ្យមានវិសាលភាពធំនេះ ដោយសារពាក់ព័ន្ធទៅនឹងការ​ចំណាយច្រើនទៅលើបណ្តាញ ចំពោះកន្លែងដែលមានប្រជាពលរដ្ឋរស់នៅតិច។​ទោះជាយ៉ាងណាកន្លងទៅនេះ    យើង(គួច ចំរើន) បានជម្រុញដល់សេវាករទាំង​អស់ឲ្យយកចិត្តទុកដាក់ក្នុងការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាត     នៅតាមតំបន់​ដែលខ្លួនទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មដើម្បីឲ្យប្រជាពលរដ្ឋទទួលបានទឹក​ស្អាតប្រើប្រាស់គ្រប់គ្រួសារ៕

 

អត្ថបទដែលជាប់ទាក់ទង