ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសប្តឹងដល់សមត្ថកិច្ច ចាត់វិធានការ ដើម្បីវែកមុខរកជន ដែលក្លែងឯកសារសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា

113

ភ្នំពេញ៖ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ បដិសេធ និងទាត់ចោលទាំងស្រុង នូវឯកសារក្លែងក្លាយមួយ ដែលប្រើប្រាស់រូបភាពជា សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ហើយប្រកាសប្តឹងដល់ស្ថាប័ន មានសមត្ថកិច្ច ចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខរកជន ដែលពាក់ព័ន្ធនឹងបទល្មើស។

បើតាមសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃទី៨ខែកុម្ភៈនេះ គណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងសូមប្តឹងដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខរកជនដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ យកមកផ្តន្ទាទោសឲ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន។ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅជានិច្ចជាមួយប្រជាជន ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជាទាំងមូលមានសាមគ្គី ឯកភាពផ្ទៃក្នុង និងគោរពនូវតួនាទី ជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ក៏ឆ្នើមរបស់ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង