ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួបជុំគ្នាផឹកស្រាថ្នាំ រំលឹករឿងចាស់ ទាក់ពាក្យសំដីគ្នា តាមកាប់និងវ៉ៃ បណ្តាលអោយរបួសធ្ងន់

140

កណ្តាល៖ ករណី ហិង្សាដោយចេតនា នេះ
កើតហេតុថ្ងៃទី០៧.ខែកុម្ភៈឆ្នាំ២០១៩វេលាម៉ោង២១នឹង០០នាទី
នៅចំណុចភូមិពាមសាលាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល។

ជនរងគ្រោះ មានគ្នាចំនួន ០២ នាក់
១.ឈ្មោះនី វាស្នា ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ មានមុខរបរ កសិករ (មានរបួសស្មាខាងស្ដាំ )
២.ឈ្មោះ នី.នឿន ភេទប្រុសអាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ (មានរបួសនៅក្បាលផ្នែកខាងមុខ)
ជនរងគ្រោះទាំង ២ នាក់មានទីលំនៅភូមិពាមសាលាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល។
ជនសង្ស័យ
ឈ្មោះ ថន ប៊ុនថេត ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពាមសាលាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល។ មានមុខរបរ ជាងដែក (ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន: កាំបិតផ្គាត់ចំនួនមួយ
(ជារបស់ជនសង្សយ័) ដែកបំពង់ទីបចំនួនមួយដើម (ជារបស់ជនរងគ្រោះ)

នៅថ្ងៃទី០៧ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង២១នឹ០០នាទីមានឈ្មោះនី វាស្នា នឹងឈ្មោះថន ប៊ុនថេត បានផឹកស្រាថ្នាំជាមួយគ្នាអស់ចំនួនមួយលីត្ររួចក៏ទាក់ពាក្យសំដីគ្នារឿងលុយខ្ចីគេចំនួនពីរមុឺនរៀលរួចឈ្មោះនី វាស្នាក៏មកផ្ទះមុន ។ ចំនែកឈ្មោះថន ប៊ុនថេត ក៏ទៅផ្ទះរបស់ខ្លួនយកកាំបិតផ្គាក់ដើរទៅតាមឈ្មោះនី វាស្នា ហើយបានជួបគ្នានៅម្តុំផ្លូវមុខផ្ទះឈ្មោះម៉ន សុងហេង រួចក៏បានទាក់ពាក្យសំដីគ្នាម្ដងទៀត ពេលនោះ ឈ្មោះនី វាស្នា កាន់ដែកបំពង់ទីប ចំណែកឈ្មោះថន ប៊ុនថេត ក៏បានកាប់ត្រូវឈ្មោះ នី វាស្នា ត្រូវចំស្មាខាងស្ដាំ១កាំបិតឃើញដូច្នេះឈ្មោះនី នឿន ត្រូវជាបងប្រុសបង្កើតឈ្មោះ នី វាស្នា ក៏ចូលទៅឃាត់ក៏ត្រូវបានឈ្មោះថន ប៊ុនថេត កាប់ត្រូវមួយកាំបិតចំក្បាលរួចរត់គេចខ្លួនបាត់ ។ចំនែកជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលរបួសនៅពេទ្យស្រុកស្អាង។
ក្រោយពីបានទទួលពត៍មានខាងលើហើយកំលាំងយើងបានចុះស្រាវជ្រាវនឹងធ្វើការ ឃាត់ខ្លួនជនសង្សយ័បាននៅថ្ងៃទី០៨ខែកុម្ភះ ឆ្នាំ២០១៩នេះ។
បច្ចុប្បន្នជនសង្សយ័រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តន៍តាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង