សង្ស័យចូលឆ្នាំចិនចាយលុយអស់បែកគំនិត នាំគ្នាចេញឆក់ទូរសព្ ទ័ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ក្របួចជាប់ទាំង២នាក់
ភ្នំពេញ៖យុវជន២នាក់បានធ្វើសកមម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿង ម៉ាក6plushបានសម្រេចពីយុវតីម្នាក់ នៅវេលាម៉ោង១និង២០នាទីថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៩
ស្ថិតនៅតាម បណ្តោយផ្លូវវែងស្រេងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើតាមអោយដឹងពីលោក ឯម ភារីជានាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានអោយដឹងថាមុនពេលកើតហតុ យុវតីដែលជាសិស្សសាលា២នាក់ បងប្អូនបង្កើតជិះម៉ូតូzoomer xមួយគ្រឿងចេញពីផ្ទះក្នុងគោលបំណង ទៅសាលារៀនបេលធី តាមបណ្តោយផ្លូវវែងស្រេងម្តុំលូ៥ ក៍លេចមុខជនសង្ស័យ២នាក់ជិះ ម៉ូតូសេ១២៥សេរីឆ្នាំ២០១៧ បានមកធ្វើសកម្មភាព ឆក់យកទូរសព្ទ័ដៃពីយុវតីបានសម្រេច តែសំណាងមិនល្អបាន ជិះទៅបុកគូថរថយន្តមួយគ្រឿង បណ្តាលឱ្យដួលរួចរត់គិចចោលម៉ូតូ ប្រហែល៣០០ម៉ែត្រត្រូវបាន កំលាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ឈជើងក្បែស្តុប នោះស្រាប់បានដេញ់ចាប់បានក្រោយ កុងសុីកាប់ជ្រូកលូប្រាំទាំង២នាក់តែម្តង
ក្រោយកើតហេតុឱពុកបង្កើតរបស់យុវតីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឺងមានជ័យទី៣។
ជនសង្ស័យទាំង២នាក់ទី១៖ មានឈ្មោះជិនរតនាអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
និងជនសង្ស័យទី២មានឈ្មោះអ៊ី ឈិអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។