អភិបាលខណ្ឌដង្កោនាំយកអំណោយសង្គ្រោះ ចែកជូនដល់ជនរងគ្រោះដោយអគ្គិភ័យ
ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ ទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ០១គ្រួសារ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ម្ចាស់ដែលភ្លើងឆេះនោះឈ្មោះ តៃ វ៉ាន់នី ភេួស្រីរស់ នៅបូរីកម្មករហើយក្នុងគ្រោះថ្នាក់អគ្គិភ័យខាងលើបណ្តាលអោយខូចខាត ផ្ទះ១ខ្នង និងសម្ភារៈក្នុងផ្ទះ ទាំងស្រុង។
ដោយក្ដីអណិតអាសូរនិងសោកស្ដាយនោះលោកអភិបាលខណ្ឌដង្កោបាននាំយក
អំណោយទៅចែកជូន រួមមានអង្ករ០២បាវ មី០២កេស ទឹកត្រី ទឹកស៊ីអុីវ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាង២០មុខផ្សេងទៀត រួមនឹងថវិកា ១.៣០០.០០០រៀល។
ក្នុងឱកាសនោះក្រៅពីបញ្ជាក់នៅការសោកស្ដាយដែលកើតឡើងនេះលោកអភិបាលខណ្ឌបានសុំអោយជនរងគ្រោះក្រោយសាងសង់ផ្ទះលើកក្រោយត្រូវមានការប្រុងប្រយ័ត្ននិងការពារកុំឱ្យអគ្គិភ័យកើតឡើងជាលើកទីទៀត៕