ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងម៉ត់នៅភូមិធំ ឡានទឹក០៨គ្រឿងចេញអន្តរាគមន៍

115

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានអោយដឹងនៅល្ងាចនេះថា នៅវេលាម៉ោង៤​,៣០​នាទីល្ងាចថ្ងៃសុក្រ ទី​០៨ ខែ​កុម្ភះ ឆ្នាំ​២០១៩ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិ  ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលអោយផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆេះម៉ត់។

   មន្ត្រីប៉ូលីសនិយាយថា ដោយមានការសហការចូលរួមពីលោកចៅសង្កាត់ក្បាលកោះ និងលោក អេម សារ៉ារុធ អធិការនគរបាលខណ្ឌច្បារអំពៅ បានមកដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍ព្រោះទីតាំងនោះជាប់ព្រំប្រទល់ខណ្ឌច្បារអំពៅ នឹងស្រុកកៀនស្វាយ ឡានទឹកមកដល់ចំនួន ០៨គ្រឿងជាលទ្ធផលប្រើ   ០៤ គ្រឿងមិនប៉ះពាល់ដល់អាយុជវិតមនុស្សទេហើយក៏មិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាងដែរ​៕

 

អត្ថបទដែលជាប់ទាក់ទង