ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញា​ចោរប្លន់​ ដ៏សកម្មនៅទឹកដីព្រំប្រទល់ខេត្ដ​តាកែវ​ -​ កំពង់ស្ពឺ​ ត្រូវ​បាន​កម្លាំង​នគរបាលស្រុកបសេដ្ឋ បង្រ្កាបបាន​ចំនួន​ ៣នាក់​

274

កំពង់ស្ពឺ​ ៖​ កម្លាំង​នគរបាលស្រុកបសេដ្ឋ បង្រ្កាបមុខសញ្ញា​ចោរប្លន់​បាន​ចំនួន​ ៣នាក់​ នៅចំណុច​ ភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ​ នៅថ្ងៃ​សុក្រ​ ទី២៩ ខែមិថុនា​ ឆ្នាំ​២​០១៨ ។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អំពើប្លន់នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង​ ២៣​ :​ ១៥​នាទី ​នៅចំណុចលើទំនប់វត្តពោធិ ក្នុងភូមិពោធិធំ​ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ​ ។ មានករណីកំហែងយកម៉ូតូ ១គ្រឿង ម៉ាក​ SUZUKI និច​ ស៊េរី ២០១៧​ ពណ៌ស្លាក​លេខ កំពង់ឆ្នាំង 1H​ -​ 9988 ជនរងគ្រោះឈ្មោះ ឆេង លីណា ភេទស្រី​ អាយុ​ ២០ឆ្នាំ នៅភូមិក្រាំងអំពឹ​ល ឃុំក្រាំងស្គា ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង ករណី​ នេះម្ចាស់មិនបានរាយការណ៍មកសមត្ថកិច្ចឡើយ រហូត​ដល់ម៉ោង១៥ ទើបគាត់រាយការណ៍មក​សមត្ថកិច្ច​។ ក្រោយទទួលបានព័ត៌មានកម្លាំង ជំនាញបាន​សហការស្រាវជ្រាវ កំណត់មុខសញ្ញាភ្លាមៗឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៣​ នាក់នៅចំណុច​ ភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ​ ១-ឈ្មោះ ហ៊ែល ម៉េង ប្រុស​ អាយុ ២០ ឆ្នាំនៅភូមិ កំប៉ោ​ ឃុំបឹងត្រាញ់ខាងត្បូង​ ស្រុកសំរោង​ ខេត្តតាកែវ​ ២-ឈ្មោះ​ មាន ហុង​ ហៅ​ ឆុង​ ភេទប្រុស​ អាយុ​ ១៨ ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង​ ៣-ឈ្មោះ​ សែម​ សីហា​ ប្រុស​ អាយុ​ ១៨ឆ្នាំនៅភូមិរមន្ដ​ ឃុំបឹងត្រាញ់ខាងជើង​ ស្រុកសំរោង​ ខេត្តតកែវ ដកហូតម៉ូតូចំនួន​ ២គ្រឿង​ ម៉ាក​C125​ ពណ៌ខ្មៅស៊េរី​ ២០១៧​ គ្មានស្លាកលេខ [​ ម៉ូតូជនសង្ស័យជិះធ្វើសកម្ម​ភាព​ ]​ និងម៉ាក​ ស៊ុយស៊ុយ​គី​ និច​ ជាម៉ូតូរបស់ជនរងគ្រោះ ចំណែកបក្ខពួក​ជនសង្ស័យរត់គេចខ្លួន មួយចំនួនទៀត​។ ក្រោយពីសាកសួរជនសង្ស័យទាំងបី​នាក់​ បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្ម​ភាព កំហែងយក ម៉ូតូពីជនរងគ្រោះពិតប្រាកដមែន​។ ​ ​ជនសង្ស័យរួមទាំងវត្ថុតាង ជំនាញកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យ​ ជំនាញ​ខេត្ត​បន្ដចាត់ការតាម​នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង