សម្តេចក្រឡាហោម តែងតាំងលោកវីរសេនីយ៍ទោ ម៉េង វិមានតារា ជាអធិការនគរបាល ខណ្ឌមានជ័យ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានសម្រេច តែងតាំងមុខតំណែងលោកវីរសេនីយ៍ទោ ម៉េង វិមានតារា អធិការរង ជាអធិការនគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ នេះបើយោងតាមប្រកាស ស្តីពីការតែងតាំងមន្ត្រីនគរបាលជាតិ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១ កុម្ភៈ និងទើបបញ្ចេញផ្សព្វផ្សាយនាពេលថ្មីៗ ទី៨ កុម្ភៈ ២០១៩នេះ៕