ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះ មជ្ឈមណ្ឌល នៃក្លឹបបាល់ទាត់ ប្រេស៊ីល Flamengo ស្លាប់ ១០នាក់

127

(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា មនុស្សយ៉ាងហោច ណាស់ ១០នាក់ បានស្លាប់ នៅក្នុងគ្រោះអគ្គីភ័យលេបត្របាក់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល មួយកន្លែង របស់ក្លឹបបាល់ទាត់ Flamengo ក្នុងទីក្រុង រីយ៉ូ (Rio de Janeiro)។ នេះបើ តាមការចេញ ផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរ ប្រេស៊ីល មនុស្ស០៣នាក់ទៀតក៏បានរងរបួសផងដែរ ប៉ុន្តែភ្លាមមិនទាន់ មានការបញ្ជាក់ពីមូលហេតុ ដែលបានបណ្ដាលឱ្យមា នអគ្គិភ័យ នេះនៅឡើយទេ ខណៈអត្តសញ្ញាណ ជនរងគ្រោះ ក៏មិនទាន់ត្រូវបាន បញ្ជាក់ នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង