ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចម្លែក! គ្រាប់កាំភ្លេីងដែលបាញ់ត្រូវ ពលរដ្ឋរងរបួសម្នាក់ គឺសមត្ថកិច្ចបាញ់ឡេីងលេី ហេីយធ្លាក់ចំតែប៉ុណ្ណោះ

131

លោកវឌ្ឍនា សាពង្ស ហៅវីល្លាម ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើផេកហ្វេសប៊ុកនៅថ្ងៃទី៩កុម្ភៈនេះថា ខ្ញុំសោកស្ដាយណាស់ដែលរដ្ឋបាលខេត្តព្រះសីហនុបាននិយាយចុងក្រោយនេះថា គ្រាប់កាំភ្លេីងដែលបាញ់ត្រូវពលរដ្ឋ គឺសមត្ថកិច្ចបាញ់ឡេីង លេីហេីយធ្លាក់ចំតែប៉ុណ្ណោះ ខណៈដែលនិយាយពីមុនថា មានបាតដៃទី៣អ្នកបាញ់

លោកបន្ថថា វាជារឿងចំឡែកដែលគ្រាប់កាំភ្លេីងធ្លាក់ពីទាំងអស់ខ្យល់ហេីយនោះ ធ្លាក់មកមិនចំក្បាល បែរជាធ្លាយខ្នងទៅវិញ។ សម្ដីមិនទៀងរបស់រដ្ឋបាលក្រុងព្រះសីហនុទាក់ទិនករណី
បាញ់ពលរដ្ឋក្នុងពេលអនុវត្តន៍សាលដីកានៅពយម៉ាចូវ។ ម្ដងថា បាតដៃទី៣ជាអ្នកបាញ់ ម្ដងថា មកពីពលរដ្ឋរត់បុកគ្នា ម្ដងថា មកពីពលរដ្ឋហឹង្សាលេីសមត្ថកិច្ចមុន ឥឡូវថា សមត្ថកិច្ចបាញ់ឡេីងលេីហេីយគ្រាប់ធ្លាក់មកចំពលរដ្ឋ។
តេីមួយណាជាស្មារតីច្បាស់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ
លេីការអនុវត្តន៍សាលដីកាដែលឈានដល់មានហឹង្សានោះ ?
គាត់និយាយថាពលរដ្ឋទៅយកដីគេ ? ជាវប្បធម៌ចាញ់បានលុយឈ្នះបានដី តែគាត់និយាយខុសហេីយ ដីនោះគឺជាដីរដ្ឋទេ ។

លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាននិយាយថា គ្រាប់កាំភ្លើងត្រូវ ប្រជាពលរដ្ឋ ជា​គ្រប់​កាំ​ភ្លើង​ដែល​ សមត្ថកិច្ចបាញ់​ឡើងលើ​ហើយ ​ធ្លាក់ចុះ​ ​វិញត្រូវ។
 
ដើម្បី បំភ្លឺ ឲ្យ សាធារណជន បាន យល់ច្បាស់ ពី ទំនាស់ ដីធ្លី នៅ ខេត្ត ព្រះសីហនុ ដែល កើតឡើង ប៉ុន្មាន សប្តាហ៍ មកនេះ រហូតដល់ មាន អំពើហិង្សា រវាង ប្រជាពលរដ្ឋ និង សមត្ថកិច្ច លោក ផៃ ប៊ុន វណ្ណៈ អភិបាលរង ខេត្ត ព្រះសីហនុ ដែលជា អ្នកទទួល បញ្ជា ដឹកនាំ កម្លាំង ដោះស្រាយ បញ្ហា នេះ ក៏ សម្រេច ធ្វើ សន្និសីទកាសែត នៅ ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ 
 
នៅ ចំពោះមុខ ក្រុមអ្នកកាសែត ដោយមាន ការចូលរួម ពី សមាជិក ឧ ត្ត ម ក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ ផង នោះ លោក ផៃ ប៊ុន វណ្ណៈ សារភាព ត្រង់ៗ ថា កម្លាំង សមត្ថកិច្ច ពិតជា បាន បាញ់កាំភ្លើង ប្រមាណ ២០ គ្រប់ ឡើង ទៅលើ ក្នុងពេល ប្រឈមមុខ ដាក់គ្នា ជាមួយ ប្រជាពលរដ្ឋ ។ លោក ថ្លែង ការពារ សមត្ថកិច្ច ថា ដំបូង ឡើយ សមត្ថកិច្ច គ្មាន ចេតនា ប្រើប្រាស់ អាវុធ ឬក៏ ចង់ ឲ្យ កើត អំពើហិង្សា នោះទេ ប៉ុន្តែ ដោយសារតែ ខាង ប្រជាពលរដ្ឋ ជា អ្នក ផ្តើម មុន ដោយ កែន គ្នីគ្នា រាប់រយ នាក់ ទៅ តវ៉ា រហូត មាន ដុត កង់ឡាន គប់ ដប សាំង ដប់ ដុំថ្ម និង បាញ់ ចម្ពាម លើ ក្រុមសមត្ថកិច្ច ដែល បណ្តាល ឲ្យ ឆេះ អេ ស្កា វ៉ាទរ និង ឆេះ ឡានទឹក ទើប កម្លាំង សមត្ថកិច្ច សម្រេច បាញ់កាំភ្លើង ឡើងលើ ដើម្បី ឲ្យ ប្រជាពលរដ្ឋ បញ្ឈប់ អំពើហិង្សា ។ 
 
អភិបាលរង រូបនេះ សន្និដ្ឋានថា ទំនងជា គ្រប់ កាំ ភ្លើង ដែល បាញ់ ឡើងលើ នោះ ហើយ ដែល ត្រូវ ប្រជាពលរដ្ឋ ពេល ធ្លាក់ចុះ មកក្រោម វិញ ។ លោក បញ្ជាក់ បែបនេះ ថា ៖« ពេលនោះ មាន អំពើហិង្សា កើតឡើង ដោយមាន ផ្ទុះអាវុធ បាញ់ ឡើង ទៅលើ ប្រហែល ប្រមាណ ២០ គ្រាប់ ហើយ ប្រហែលជា គ្រាប់ ធ្លាក់ មកវិញ ត្រូវរបួស មនុស្ស ម្នាក់ ។ ការ រងរបួស នេះ មិន បង្ក ឲ្យ បាត់បង់ អាយុជីវិត ទេ » ។

លើសពីនេះ តាមរយៈ វីដេអូ ដែល គេ ថត បាន និង បង្ហោះ លើ បណ្តាញ សង្គម គេ ក៏ ឃើញ សមត្ថកិច្ច បាន ប្រើ អំពើហិង្សា លើ ប្រជាពលរដ្ឋ ផងដែរ ដោយ ក្នុងនោះ មាន សមត្ថកិច្ចម្នាក់ បាន យក កាំភ្លើង ទៅ វាយ ខ្នង ប្រជាពលរដ្ឋ ម្នាក់ ដែល អង្គុយ លុតជង្គង់ ហើយ ដៃ ទាំង ២ ត្រូវបាន ចងស្លាបសេក ។ 
 
ដោយ ដឹងថា ក្នុងចំណោម សមត្ថកិច្ច ទាំងនោះ ក៏មាន កម្លាំង កងរាជអាវុធហត្ថ ដែរនោះ លោក សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស បាន បង្កើត គណៈកម្មកា រ ចំពោះ កិច្ច ដើម្បី ឲ្យ ចុះទៅ ស្រាវជ្រាវ និង ស្វែងរក កងរាជអាវុធហត្ថ ណា ដែល ប្រើ អំពើហិង្សា លើ ប្រជាពលរដ្ឋ ។ មកដល់ពេលនេះ គណៈកម្មការ ចំពោះ កិច្ច បាន រកឃើញ កងរាជអាវុធហត្ថ ម្នាក់ ហើយ ដែល ប្រើ អំពើហិង្សា លើ ប្រជាពលរដ្ឋ និង បានសម្រេច ដកចេញ ពី ក្របខណ្ឌ ។ បច្ចុប្បន្ន គណៈកម្មការ នេះ កំពុង បន្ត ស្វែងរក អ្នក ពាក់ព័ន្ធ ផ្សេងទៀត ។
 
លោក បំភ្លឺថា អ្នក ដែល ត្រូវបាន តុលាការ ស ម្រេច ឲ្យ ឈ្នះ លើ រឿង ដីធ្លី នេះ មិនមែនជា ឧកញ៉ា ស៊ីវ គង់ ទ្រី វ ទេ តែ ជាម នុស្ស ២ នាក់ ផ្សេង ដោយ ម្នាក់ ឈ្មោះ ឆាយ ណារិន និង ម្នាក់ទៀត ឈ្មោះ គង់ វណ្ណា ។ 
 
យ៉ាងណាក៏ដោយ ដី របស់ ឧកញ៉ា ស៊ីវ គង់ ទ្រី វ  ក៏ ជាប់ តំបន់ ដី នោះដែរ ។ លោក ផៃ ប៊ុន វណ្ណៈ បន្តថា លោក ធ្លាប់ ដឹកនាំ កម្លាំង ចុះទៅ វាស់វែង នៅ តំបន់ ដី នោះ ដើម្បី ឲ្យ ដឹងថា ដី ណា ស្របច្បាប់ ហើយ ដី ណា មិន ស្របច្បាប់ និង ដី ណា ជា របស់ ឧកញ៉ា ស៊ីវ គង់ ទ្រី វ ហើយ ដី ណា ជា របស់ ប្រជាពលរដ្ឋ ។ ប៉ុន្តែ ដោយសារតែ ពេលនោះ ប្រជាពលរដ្ឋ នាំគ្នា ទៅ តវ៉ា និង ដុត កង់ឡាន តាមផ្លូវ ក៏ ធ្វើ ឲ្យ ក្រុមការងារ របស់លោក ខក ខាន ក្នុងការ វាស់វែង ៕

អត្ថបទដែលជាប់ទាក់ទង