ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពិនិត្យ​បច្ចុប្បន្ន​ភាពការសាងសង់ ច្រកទ្វារអន្តរជាតិស្ទឹងបត់

145

នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ គណប្រតិភូ គណៈកម្មាការទី២ រដ្ឋសភា ជាតិ បានចុះ ស្វែងយល់ អំពី គំរោងស្ទឹងបត់ ដោយមានការចូលរួនដោយ លោក អភិបាលខេត្ត​ បន្ទាយមានជ័យ​ និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត។

រដ្ឋបាលខេត្ត បានធ្វើបទបង្ហាញ ពី ការសាងសង់ស្ពាន គំរោងស្ទឹងបត់ ជូនគណកម្មាការទី ២រដ្ឋសភា និងបានជម្រាប ជូន អំពី ដំណើរការសាងសង់ ស្ពាន និង គំរោង សាងសង់ អគា ត្រួតពិនិត្យ ច្រកទ្វាស្ទឹងបត់ បន្ទាប់មក ឯកឧត្តម ប្រធានគណកម្មាការទី២ បានកោតសសើរដល់ការខិតខំ ប្រឹងប្រែង របស់ លោក ទេសរដ្ឋមន្រ្តី ស៊ុ​ន​ ចាន់ថុល និង អជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការណ៍បានល្អ ធ្វើអោយ គំរោង ស្ទឹងបត់ កើតចេញ ជារូបរាង សំណង់ស្ពាននាពេលនេះ ។

ច្រកទ្វារអន្តជាតិគ្រោងបញ្ចប់នៅឆ្នាំ២០២០ នេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់ រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ និងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនា ពេលបច្ចុប្បន្ន ហើយរថយន្តដឹកទំនិញ នឹងតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យ បំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយ។

អត្ថបទដែលជាប់ទាក់ទង