លោកកៅ អ៊ីមរ៉ន តំណាងសម្ព័ន្ធយុវជនមុស្លុិម កម្ពុជា ផ្ដល់សម្ភារៈសិក្សានិងសម្លៀកបំពាក់ ជូនកុមារា កុមារី ជាសិស្ស ខ្មែរឥស្លាម១៨០នាក់ នៅក្រុងសៀមរាប
សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ០៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ អនុប្រធានទទួលបន្ទុកតំបន់ កំពង់ធំ ព្រះវិហារ សៀមរាប និង បន្ទាយមានជ័យរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដឹកនាំដោយលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាតំណាងសម្ព័ន្ធយុវជនមុស្លីមកម្ពុជា បាន ដឹកនាំយុវជនថ្នាក់កណ្តាល និងសាខាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលផ្តាំផ្ញើរ ដល់ក្មួយៗកុមារា កុមារី ជាសិស្សានុសិស្ស ១៨០នាក់ នៅសាលាបឋមសិក្សាភូមិស្ទឹងថ្មី ក្រុងសៀមរាប ព្រមទាំងនាំយកនូវសម្ភារៈសិក្សា និងសម្លៀកបំពាក់មួនចំនួន ឧបត្ថម្ភជូនពួកគាត់ផងដែរ។
លោក កៅ អ៊ីមរ៉ន ក៏បានផ្តាំផ្ញើរ ដល់ប្អូនៗកុមារា កុមារី ត្រូវខិតខំប្រឹងរៀនសូត្រ ដើម្បី អនាគត របស់ខ្លួន គ្រួសារ និងសង្គមជាតិ។ លោកបន្តថា៖ ក្រោមការដឹកនាំបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីប្រទេសជាតិមានការរីកចំរើនឥតឈប់ឈរ ដែលសង្គមយើងកាន់តែត្រូវការធនធានមនុស្ស ដើម្បីបំពេញសេចក្តីត្រូវការក្នុង សម័យកាលសាកលភាវូបនីយកម្ម។ ដូចនេះគឺជាឪកាសដ៏មានតម្លៃសម្រាប់ប្អូនៗ ទាំងអស់គ្នាដែលជាទំពាំងស្នងឬស្សី ត្រូវចាប់ផ្តើមកសាងខ្លួនពី ពេលនេះតទៅ ជាពិសេស ការពង្រឹងសមត្ថភាព ការខិតខំរៀនសូត្រ ចេះមានទំនាក់ទំនងសាមគ្គីភាព ជាមួយអ្នកនៅជុំវិញខ្លួន ជាមួយមិត្តភ័ក្តិរួម ថ្នាក់ រួមសាលា រួមសហគមន៏
ត្រូវធ្វើជា កូនល្អ សិស្សល្អ ជាសិស្សគំរូ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ និងមាតាបិតា ទើបកូនៗក្លាយជាទំពាំងស្នងឬស្សី ស្នងសង្គមជាតិ និងក្លាយជាថ្នាក់ដឹកនាំ ប្រកដបដោយកិត្ដិបណ្ឌិត ដ៏ល្អទៅថ្ងៃអនាគត ៕ ដោយ៖សារិទ