ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឆ្លើយសំណួរ របស់ប្រធានគណបក្សយុវជនកម្ពុជា

83

ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា តាមរយៈផេកហ្វេសប៊ុក បានសួរដេញដោលអំពីបញ្ហានានា ពាក់ព័ន្ធបរិស្ថាន ជាពិសេសការបាត់បង់ព្រៃឈើ នឹងនចាប់ផ្តើមនៅក្នុងកិច្ចប្រជុំ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ហើយខ្ញុំក៏បានត្រៀមរួចរាល់ហើយ
ដែរនូវសំនួរ និង យុទ្ធសាស្រ្តការពារព្រៃឈើ ដើម្បី
ផ្តល់ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងការការពារព្រៃឈើ
និងបរិស្ថាននៅកម្ពុជា នៅព្រឹកថ្ងៃទី១១/ ០២/ ២០១៩។

លោក បានបន្តថា ៣សំនួរនៃខ្ញុំសួរទៅកាន់រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ១. តើក្រសួងបរិស្ថានមានចំណាត់ការបែបណា ចំពោះការបំផ្លាញព្រៃឈើ ដែលរងការការ កាប់បំផ្លិចបំផ្លាញជាបន្តបន្ទាប់គ្រប់ទីកន្លែង.? ២. តើក្រសួងបរិស្ថានអាចពិចារណានិងកំណត់ ភូមិសាស្រ្តអោយបានច្បាស់លាស់បានឬទេ មុននឹងផ្តល់នូវអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ច ដល់ក្រុមហ៊ុនណាមួយជៀសវាងមានជម្លោះ ជាមួយប្រជាពលរដ្ឋអាស្រ័យផលក្នុងតំបន់ និង៣.តើក្រសួងបរិស្ថានមានគម្រោងដាក់ប្រព័ន្ធការ ច្នៃទឹកស្អាតតាមអាគារតូច ធំរបស់ក្រុមហ៊ុននិង សហគ្រាសនានាមុននឹងបង្ហូរចេញទៅសមុទ្រ ទន្លេ បឹង..ល..។

លោកពេជ្រ ស្រស់ បានលើកយក ចម្លើយពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន សាយ សំអាល់ ១. ការកាប់បំផ្លាញព្រៃឈើ ខាងក្រសួងបរិស្ថានគឺ កំពុងខិតខំទប់ស្តាត់ ប៉ុន្តែត្រូវឲ្យមានការចូលរួម យ៉ាងស្វិតស្វាញពីកម្លាំងចម្រុះក្នុងមូលដ្ឋានជាក់ ស្តែង និងការចូលរួមពីក្រសួងកសិកម្ម ដោយកំណត់មុខសញ្ញាកំណាត់ឈើថាឈើដែលបាន ដឹកចេញនោះជាឈើក្នុងបរិវេន្តអាជ្ញាប័ន ឬជា ឈើលួចកាប់ខុសច្បាប់ដូច្នេះការទប់ស្កាត់ការ កាប់បំផ្លាញព្រៃឈើត្រូវឲ្យមានការចូលរួមពីគ្រប់ភាគីតែម្តង ទើបអាចទប់ស្កាត់បានល្អ…។
២. ចំពោះអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចដល់ក្រុម ហ៊ុនគឺរដ្ឋាភិបាលបានបិទការផ្តល់នូវអាជ្ញាប័ន សម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនពីឆ្នាំ២០១០ និងឆ្នាំ២០១២ មកម្លេស ហើយក្រសួងបរិស្ថាន កំពុងពិនិត្យលើក្រុមហ៊ុនទទួលបានអាជ្ញាប័ន សម្បទានដីសេដ្ឋកិច្ច ដើម្បី វាយតម្លៃអំពីការ អនុវត្តនូវអាជ្ញាប័នត្រឹមត្រូវឬទេ ហើយបើសិនជាខាងក្រសួងបរិស្ថានពិនិត្យឃើញពីភាពមិនប្រក្រតីណាមួយរបស់ក្រុមហ៊ុនចំពោះការអនុវត្តអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចក្រសួងនឹងធ្វើ ការដកហូតនូវអាជ្ញាប័ននោះពីក្រុមហ៊ុនមកវិញ ហើយក្រុមហ៊ុននោះត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់ផងដែរដែលមិនអាចជៀសបានឡើយ។ ៣. ចំពោះគម្រោងដាក់ប្រព័ន្ធកែច្នៃទឹកស្អាតនៅតាមអាគារតូច ធំ របស់ក្រុមហ៊ុន និងតាមសហគ្រាសនានាមុននឹងបង្ហូរចេញទៅសមុទ្រ ទន្លេ បឹងគឺខាងក្រសួងបាននឹងកំពុងធ្វើជាមួយក្រុមហ៊ុនមួយចំនួនហើយ នឹងបន្តធ្វើទៅទៀត ហើយពង្លឿនឲ្យឆាប់ រហ័សផងដែរ ដើម្បីរៀបចំនូវប្រពន័្ធទឹកស្អាត…។

លោកពេជ្រ ស្រស់ បានបញ្ជាក់ថា ៣ចម្លើយខាងលើនេះ គឺជាការឆ្លើយរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានដែលខ្ញុំបានសួរគាត់។

អត្ថបទដែលជាប់ទាក់ទង