ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសត្រឡប់មកពីហូបការគេក្នុងភូមិ ស្រវឹងជេរឪ និងយកដំបងវាយ តែត្រូវតបវិញ ស្លាប់លើអង្រឹង

83

កណ្តាល៖ នគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា
ករណីឃាតកម្ម ពេលកូនប្រុសត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យជាឪពុក ជនសង្ស័យបានតបវិញថា ឡូឡាអីថ្មើរនឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតស្លាប់ ។

ហេតុការណ៍ កើតឡើង នៅវេលាម៉ោង០៦:៣០នាទី ថ្ងៃទី ១១ កុម្ភៈ ២០១៩ នៅចំណុចក្រោមផ្ទះ ជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យ
ឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ)។ វត្ថុតាងចាប់យក៖ ដំបងដែកបួនជ្រុងប្រហោងក្នុងរាងជាលេខ៧ប្រវែង ១,១០គុណ២,៥សង់ទីម៉ែត្រ មានប្រឡាក់ឈាម ។ ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២គុណ៦ សង់ទីម៉ែត្រ ។ អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និង ខោខ្លីប្រភេទកីឡាពណ៌ទឹកដោះ គោ មានឆ្នូត ចំហៀង ៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើ សកម្មភាព។
ស្ថានភាពសពជនរងគ្រោះ គឺមានសភាព សាកសព ដេកផ្កាប់មុខ ក្បាលបែរទៅទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ ។ មានស្នាមរបួសលើថ្ងាសចំហៀងខាងស្តាំ ៦ កន្លែង ផុង បែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ ។

នៅថ្ងៃទី ១០ កុម្ភៈ ២០១៩ វេលាម៉ោង ១៨:០០នាទី ជនសង្ស័យ ឈ្មោះ ផង់ ជាង បានទៅហូបការគេជាមួយចៅស្រីអាយុ ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូតដល់ម៉ោង ២០:១០នាទី ទើបត្រឡប់មកផ្ទះវិញដោះ តែខោ មិនបានដោះអាវទេគឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លីចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។ ពេលកំពុងដេកនៅវេលាម៉ោងប្រហែល ២:០០នាទីរំលងអាធ្រាត ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យជាឪពុក ជនសង្ស័យបានតបវិញថា ឡូឡាអីថ្មើរនឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោស តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង