ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម ដឹកនាំ និងបញ្ជារផ្ទាល់ដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវ ស្វែងរក កុមារីដែលបាត់ខ្លួន

111

ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើនបានដឹកនាំ និងបញ្ជារផ្ទាល់ដល់កម្លាំងសមត្ថកិច្ចជំនាញ ក្នុងចុះស្រាវជ្រាវស្វែងរកកុមារីដែលបានបាត់ខ្លួន ក្រោយពីធ្វើការស្រាវជ្រាវ គឺបានរកឃើញក្មេងស្រីម្នាក់នេះវិញមែន ប៉ុន្តែនាងបានក្លាយជាសពដែលបានលង់ទឹកស្លាប់បាត់ទៅហើយ។

   មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា ក្មេងស្រីម្នាក់នេះបានបាត់ខ្លួន កាលពីវេលា ម៉ោង ៦ ល្ងាច ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីទទួលបានព័ត៌មាននេះលោក គួច ចំរើន បាន ដឹកនាំ បញ្ជារដោយផ្ទាល់ដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ ស្វែងរក កុមារីម្នាក់នេះតែម្តង។

   កុមារីម្នាក់នេះមាន ឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ ដែលរស់នៅជាមួយយាយតា នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

ក្រោយពីការសាកសួរ និងស្វែងរក ម៉ោងប្រមាណជា ១១ ព្រឹក ថ្ងៃ ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ បានរកឃើញក្មេងស្រីដែលបានបាត់ខ្លួននោះវិញ ដោយបានក្លាយជាសាកសព បាត់ទៅហើយ ដែលអណ្តែតទឹកចំងាយប្រមាណជា៥០០ ម៉ែត្រពីផ្ទះ ករណីនេះ អាចជាករណីលង់ទឹក។

សូមបញ្ជាក់ផងដែរថា​ ដោយអាណាព្យាបាល​ ឪពុកឈ្មោះ ស្រ៊ាន ចំរេីន និងម្តាយឈ្មោះ ធី សុខឡូត ដែលមានទីលំនៅ ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃធ្វេីការងារនៅឯភ្នំពេញហើយបានទុកកូនស្រីឈ្មោះ ចំរេីន​ សុខជា   អាយុ៥ឆ្នាំ ឲ្យលោកយាយលោកតាមេីលថែនៅឯស្រុកកំណើតក្នុង ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង