ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីរួមជាមួយរដ្ឋបាលខណ្ឌនិងមន្ទីរដែនដីរាជធានីធ្វើការបិទផ្សាយជាសារធារណះនូវឯកសារនៃការវិនិច្ឆ័យជិត១៥០០ក្បាលដី នៅសង្កាត់៣ក្នុងខណ្ឌទួលគោក

115

ភ្នំពេញ៖ ដីធ្លីរបស់រដ្ឋនៅតាមបណ្តោយផ្លូវថភ្លើងស្ថិតនៅក្នុងសង្កាត់ចំនួន៣ នៅក្នុងមូលដ្ឋានខណ្ឌទួលគោកប្រមាណជិត១៥០០ក្បាលដី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរួមជាមួយរដ្ឋបាលខណ្ឌទួលគោកនិង មន្ទីរដែនដីរាជធានីភ្នំពេញធ្វើ

ពិធីបិទផ្សាយជាសារធារណះនូវឯកសារនៃការវិនិច្ឆ័យ
ដើម្បីអោយបងប្អូនមកពិនិត្យមើល ជៀសវាង ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះឬបាត់ទំហំដីផ្ទះជាដើម ។
    ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោមអធិបតីភាព លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។
  ការបិទផ្សាយជាសារធារណះនូវឯកសារនៃការវិនិច្ឆ័យ
នេះធ្វើឡើង ចំនួន៣សង្កាត់ ក្នុងនោះរួមមាន
ភូមិ១៥ និង១៦សង្កាត់ទឹកល្អក់ទី១ ភូមិ១១និង១៤ សង្កាត់បឹងកក់ទី១ ភូមិ៧,៨,១២,១៧,២១,២២សង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក ដែលមានចំនួន១៤៦៣ក្បាលដី។
   មន្ត្រីនៃមន្ទីរដែនដីនរគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញបានអោយដឹងថា ក្បាលដីខាងលើនេះ យើងបានប្រមូលទិន្នន័យយូរហើយ ទៅតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ដើម្បីចុះបញ្ជីផ្តល់ក្បាលដីជូនប្រជាពលរដ្ឋ នៅតាមផ្លូវរថភ្លើងនេះ។ ដូច្នេះទេសូមបងប្អូនមកពិនិត្យមើលក្បាលដីរបស់ខ្លួនអោយបានច្បាស់លាស់ ជៀសវាង ខុសអក្ខរាវិរុទ្ធ កម្មសិទ្ធិរួម ជាប្តី ជារបស់ប្រពន្ធជាដើមឬការបាត់ទំហំដីជាដើម្បីអោយមន្ត្រីជំនាញរបស់យើងត្រូវចុះពិនិត្យនិងកែសម្រួលឡើងវិញអោយមានតម្លាភាព ។
   លោក ស៊ុយ សេរិទ្ធ ក្នុងឱកាសនោះ បានមានប្រសាសន៍ លើកឡើងពីគោលនយោបាយអនុប្រយោគរបស់រាជរដ្ឋាភិបាល  លើកពីសារៈសំខាន់នៃបណ្ណកម្មសិទ្ធិដែលបងប្អូនប្រជាពលរដ្ឋនឹងទទួលបាន ដែលធ្វើអោយដីរបស់បងប្អូនឡើងថ្លៃ ពោលគឺអាចយកបណ្ណនេះទៅដាក់ធនាគារយកប្រាក់មករកស៊ីពង្រីកមុខរបរជាដើម ។ ក្រៅពីការផ្តល់ជូនខាងលើហើយ លោក ស៊ុយ សេរិទ្ធនូវបានលើកឡើងពីការយកចិត្តទុកដាក់បន្ថែមទៀតពីប្រមុខរាជរដ្ឋាភិបាល ពិសេស សម្តេចតេជោហ៊ុន សែន ដោយសម្តេចបានផ្តល់ជាកាដូមួយទៀតគឺការកសាងលូ ប្រឡាយនិងស្ថានីយបូមទឹកទួលគោកទី១និងទី២ថ្មី ដែលអាចរំដោះទឹកបានមិនអោយលិចលង់ផ្ទះប្រជាពលរដ្ឋនៅតំបន់បឹងកក់នេះថែមទៀត៕
អត្ថបទដែលជាប់ទាក់ទង