សភាពាណិជ្ជកម្មអឺរ៉ុប សម្តែងការសោកស្ដាយ ចំពោះគណៈកម្មការអឺរ៉ុប ដែល ព្យួរនូវប្រព័ន្ធអនុគ្រោះពន្ធ EBA លើកម្ពុជា
ភ្នំពេញ៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តំណាងឲ្យតំណាងក្រុមហ៊ុន ជាង៣៥០នៅក្នុងប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់ គណៈកម្មការអឺរ៉ុបប្រកាសអំពីដំណើរការនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍ នៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានប្តេជ្ញាបន្តភាពជាដៃគូ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយវិស័យធុរកិច្ច និងការអភិវឌ្ឍ។
សភាពាណិជ្ជកម្មអឺរ៉ុប បានអះអាងទៀតថា ការចាប់ផ្តើមដំណើរការស៊ើបអង្កេត ដោយគណៈកម្មការអឺរ៉ុប ដើម្បីឈានទៅ ដកប្រព័ន្ធអនុគ្រោះ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) នាំឲ្យមានផលអវិជ្ជមាន ដល់ការវិវត្តប្រែប្រួលសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕