ឆេះរថយន្ដដឹកប្រេងនៅស្ថានីយប្រេងឥន្ធនៈសូគីមិច លឹមឈុនទ្រី នៅផ្លូវជាតិលេខ៤
កំពង់ស្ពឺ៖ នៅថៃ្ងព្រហស្បត្ដិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៣៖៥៧នាទី មានករណីអគ្គីភ័យមួយបានឆាបឆេះរថយន្ដមួយគ្រឿងដឹកប្រេងនៅស្ថានីយ៍ប្រេងឥន្ធនៈ យីហោ សូគីមិច ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ម្ចាស់ស្ថានីយឈ្មោះ លឹម ឈុនទ្រី ស្ថានីយប្រេងករណីអគ្គីភ័យនេះ ធ្លាប់កេីតឡេីងកាលពីឆ្នាំទៅមួយនៅស្ថានីយ៍នេះដែរដោយសារតែជាងផ្សាដែកធ្វេីសកម្មភាពប្រ ក់ដំបូលផ្សាដែកខ្ទៀតផ្កាភ្លេីងទៅប៉ះជាមួុយប្រេងហូរហៀនៅលេីឥដ្ឋក៏បណ្ដាលអោយឆេះតែម្ដង។ ថៃ្ងនេះមូលហេតុ គឺបណ្ដាលមកពីរថយន្ដដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុង)បង្កអោយហៀប្រេងចេញក្រៅប៉ះជាមួុយកំដៅម៉ាសុីន ក៏កេីតមានការឆាបឆេះទៅជាអគ្គីភ័យតែម្ដង។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង បានអោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ឆេះឡានដឹកប្រេងនេះ រថយន្តអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញជួយអន្ដរាគមន៍ចំនួន ០៣គ្រឿង និងរថយន្ដរបស់ម្ចាស់ស្ថានីយ៍ចំនួន ០២ គ្រឿង ប្រេីទឹកនិងទឹកសាប៊ូ អស់ចំនួន ១០ ឡាន ទេីបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕