ត្រូវបង្កា បង្ក្រាបទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ កុំឲ្យកើតមានក្នុងមូលដ្ឋាន ជាពិសេសបទល្មើសគ្រឿងញៀន
ភ្នំពេញ៖លោក នុត ពុធដារ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដាក់បញ្ជារបែបនេះក្នុងពេលដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់គណៈបញ្ជាការ ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ នាយក-នាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះ-ជំនាញនានាជុំវិញខណ្ឌ លោក លោកស្រី ចៅសង្កាត់ លោកនាយប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
ក្នុងនោះលោកប្រធាន បានលើកឡើងដល់អង្គប្រជុំអោយយកចិត្តទុកដាក់លើខ្លឹមសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព បង្កា បង្ក្រាបទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ កុំឲ្យកើតមានក្នុងមូលដ្ឋាន ជាពិសេសបទល្មើសគ្រឿងញៀននិងល្បែងស៊ីសងនានា។
ត្រូវយកចិត្តទុកដាក់ការងារអនាម័យបរិស្ថានក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ
លោកអភិបាលបានរំលឹកថា៖នៅក្នុងរដូវវស្សានេះ មន្ត្រីថ្នាក់ខណ្ឌ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ នៅពេលភ្លៀងធ្លាក់ម្តងៗ ដើម្បីជៀសវាងការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕