ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវចេញ​ចូល​ចូលចង្អៀត និងខ្សែបណ្តាញអគ្គិសនីឆ្លងកាត់ទាបៗ ធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលមិនបាន ក្នុងការជួយពន្លត់ភ្លើងឆេះផ្ទះ

96


បាត់ដំបង៖ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី​ ១៦​ ខែ​កុម្ភៈ​ ឆ្នាំ២០១៩​ អគ្គិភ័យមួយបានកើតឡើង នៅ​ចំណុចក្រុមទី១៦ ភូមិទួលតាឯក​ សង្កាត់ទួល​តា​ឯក​ ក្រងបាត់ដំបង​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ឆេះការ៉ាអូខេ កោះតៃវ៉ាន់ថ្មី។ ក្នុងពេលមានហេតុការណ៍ ភ្លើងឆេះផ្ទះនេះកើតឡើង គឺក្រុមពន្លត់អគ្គិភ័យ ពិបាកក្នុងចូលរថយន្ត ទៅជួយអន្តរាគមន៍ ព្រោះផ្លូវចេញ​ ចូល​ចូលចង្អៀត មិនអាចចូលរថយន្តពន្លត់អគ្គិភ័យបាន និងខ្សែបណ្តាញអគ្គិសនីឆ្លងកាត់ទាបៗ ។

ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនី​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នរ​បាលខេត្តបាត់ដំបង​ កម្លាំងនគរបាលអគ្គិភ័យនៃស្នង ការដ្ឋាន ចូលរួមជាមួយកម្លាំងនគរបាលនៃអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង​ និងសមត្ថកិច្ចពាក់ព័ន្ឋ​ ក្នុងមូលដ្ឋាន​ គ្រោះអគ្គិភ័យនេះត្រូវបានអន្តរាគមន៍ពន្លត់​ទាន់ពេល​វេលា​ ។

សូមជម្រាបជូនថា​ នៅក្នុងករណីអគ្គិភ័យនេះ ដោយសារស្ថានភាពភូមិសាស្រ្ត ផ្លូវចូល​មានលក្ខណៈតូចចង្អៀត​ហើយមានខ្សែអគ្គិសនីឆ្លងកាត់ផ្លូវទាបៗ​ពេក ជាហេតុធ្វើឲ្យរថយន្តអគ្គិភ័យ មិនអាចចូលទៅកៀកទីតាំងកើត​ហេតុបាន​ ដែលតម្រូវឲ្យកម្លាំងនគរបាលអគ្គិភ័យ តទុយោបន្តគ្នារាប់រយម៉ែត្រ ពីផ្លូវធំចូលទៅទីកន្លែងកើត​ហេតុទើប​បាញ់ពន្លត់ និងគ្រប់គ្រងស្ថានការអគ្គិភ័យនេះបាន​ ។​ បើទោះបីជាយ៉ាងណាក៏ដោយ លំនៅ​ដ្ឋាន​មួយខ្នង និងទ្រព្យសម្បត្តិ នៅក្នុងនោះផង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុង ប៉ុន្តែមិន​បាន​បណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងករណីដូចខាងលើនេះ គឺជាបទពិសោធន៍​មួយ ដែលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​សូមអំពាវនាវ ដល់ប្រជាលរដ្ឋនៅមូលដ្ឋាន មេត្តា​ប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីអគ្គិភ័យ ត្បិតរដូវនះ គឺជារដូវក្តៅហួតហែង​ ហើយមេត្តាពិនិត្យចំពោះផ្លូវចេញ​ ចូល​ និងខ្សែបណ្តាញអគ្គិសនី ឆ្លងកាត់ធ្វើយ៉ាងណា ទុកផ្លូវសម្រាប់ការអន្តរាគមន៍ របស់សមត្ថកិច្ច ក៏ដូចជា រថយន្តពន្លត់អគ្គិភ័យ​ ៕

អត្ថបទដែលជាប់ទាក់ទង