ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញផ្សព្វផ្សាយការផ្តល់សេវារដ្ឋបាលលើវិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទតាមរយះអង្គភាពច្រកចេញចូលតែមួយ

92

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៥កុម្ភៈ បានអញ្ជើញម្ចាស់អាជីវកម្ម វិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទក្នុងរាជធានីភ្នំពេញមកចូលរួមស្តាប់ការ ផ្សព្វផ្សាយស្ដីពីការផ្តល់សេវារដ្ឋបាលលើវិស័យកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ តាមរយៈអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

​លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ការផ្សព្វផ្សាយនេះ មានគោលបំណងចង់ឲ្យលោក លោកស្រីជាម្ចាស់អាជីវកម្មពាក់ពន្ធ័នឹងវិសយ័កសិកម្មបានយល់ដឹងពីយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ច្រកចេញចូលតែមួយនេះ កាលពីថ្ងៃទី២៦កក្កដា ឆ្នាំ២០១៨ តាមអនុក្រឹត្យលេខ១៨ អនក្រ.បក របស់រាជរដ្ឋាភិបាល។

   លោកហួត ហៃ បានបន្តថា អង្គភាពច្រកចេញចូលតែ១ គឺជាកន្លែងប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនិតិសាមញ្ញប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាពនិងគណនេយ្យភាព លុបបំបាត់អំពើពុករលួយ ឬការបង់ថវិកាខុសពីច្បាប់កំណត់ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលពិបាកក្នុងការសុំច្បាប់ មានលក្ខណៈស្មុកស្មាញត្រូវសុំនៅច្រើនកន្លែងចំណាយពេលវេលា និងថវិកាច្រើន។

   លោកស្រីមួក យុវលក្ខ៏ ប្រធានអង្គភាពច្រក ចេញចូលតែមួយរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនអាជីវករលើវិស័យកសិ  កម្មណាដែលមិនទាន់មានអាជ្ញាបណ្ណ័ប្រកបអាជីវកម្ម ឬមានអាជ្ញាបណ្ណ័រួចហើយ តែផុតសុពលភាព សូមអញ្ជើញមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ័ទាំងថ្មី និងបន្ត

នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ហើយមកយកវិញនៅកន្លែងដដែលដោយមានរយៈពេលច្បាស់លាស់ មានកំរៃពិតប្រាកដ។ជាពិសេសស្នើសុំ ឲ្យម្ចាស់អាជីវកម្មអញ្ជើញមកដោយផ្ទាល់មិនចាំបាច់មានអ្នករត់ការ។តែបើម្ចាស់ រវល់អាចអោយតំណាង ឬភ្នាក់ងារមកជំនួសបានប៉ុន្តែមិនទទួលខុសត្រូវចំពោះការ ផ្តល់សេវាជូនអ្នកតំណាងនោះទេ៕

 

 

អត្ថបទដែលជាប់ទាក់ទង