ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីទទួលទោសនៃការប្រព្រឹត្តបទល្មើសខុសទៅនឹងច្បាប់ ដែលតុលាការបានកាត់ទោសដាក់ពន្ធនាគារតាមផ្លូវច្បាប់ ក៏ត្រូវបានដោះលែងឲ្យមករស់នៅមានសេរីភាពវិញ

312

នៅថ្ងៃទី ១៦ កុម្ភៈ ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលមេមត់ បានទទួលលិខិតដោះលែងលេខ ២៤០ ព.ត.ឃ ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់ឧត្តមអគ្គានុរក្ស២.កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ដោះលែងឈ្មោះ ហ៊ាន សុខណា ហៅ ស្កូវ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យចេញពីពន្ធនាគារត្រលប់មករស់នៅក្នុងអាស័យដ្ឋាន នៃកន្លែងកំណើតជាពលរដ្ឋប្រកបរបររកស៊ីស្របច្បាប់ធម្មតា ដោយបានឃើញដីកាដំណោះស្រាយលេខ ១៨៩ ព្រទ២ ចុះនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេច មិនរក្សាឃុំជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ផងដែលថា ៖ ឈ្មោះ ហ៊ាន សុខណា ហៅ ស្កូវ ភេទប្រុស ជាប់ពន្ធនាគាររហូតមកដល់ពេលដោះលែងនេះ គឺជាប់ចោទពីបទ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ ត្រូវបានឃុំខ្លួននៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ដាក់ពន្ធនាគារតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៤៨៩ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ។

ហើយចំពោះជននោះកម្លាំងជំនាញយើងបានចុះឈ្មោះចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញាបទល្មើស បើសិនមិនរៀងចាល គឺសមត្ថកិច្ចយើងនឹងចាប់ខ្លួនអនុវត្តទ្វេដងទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង