រថយន្តធំ ដាច់ហ្រ្វាំងបុករះរថយន្តតូចបន្តគ្នា ជាច្រើនគ្រឿង
ស្រុកកំពង់សីលា៖ មានគ្រោះថ្នាក់ចរាចររថយន្តធំ ដាច់ហ្រ្វាំងបុករះ រថយន្តតូចបន្តគ្នាជាច្រើនគ្រឿង វេលាម៉ោងជាង១០ព្រឹកថ្ងៃ ១៧ កុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចថ្នល់បំបែក ចន្លោះគីឡូម៉ែត្រលេខ 141-142 ក្នុងភូមិ/ឃុំ ចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍បឋមពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ402 អោយដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្តម៉ាកហុីយ៉ុនដាយ ដឹកសុីម៉ងត៌មានទិសដៅពីស្រុកស្រែអំបិល ទៅភ្នំពេញ ដល់ចំណុច ថ្នល់បំបែកចុះមកផ្លូវជាតិលេខ ៤ រថយន្តដាច់ហ្រ្វាំង ក៍ជ្រុលទៅបុករថយន្តតូចៗចំនួន ៤គ្រឿងផ្សេងទៀត ដែលបណ្តាលឲ្យមានមនុស្សម្នាក់ បានស្លាប់ និងខ្លះទៀតរង របួស រីឯរថយន្តក៏រងការខូចខាត។
ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋាន និងសមត្ថកិច្ច ពាក់ព័ន្ធ ក្រៅពីអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ ក៏បានចាត់ចែង បន្តនិតិវិធីស្រាយតាមផ្លូវច្បាប់៕