ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្ទាវ ថ្លើមធំ គ្រាន់តែរឿងបើកបរបញ្រ្ចាសទិសគ្នា គ្មានការយោគយល់ ទាក់ពាក្យសំដីគ្នា ទាញប៉័ងតោ

99


ខេត្តកណ្តាល៖នគរបាលស្រុកស្អាង បានឲ្យដឹងថា ក្មេងស្ទាវ ថ្លើមធំ គ្រាន់តែរឿងបើកបរបញ្រ្ចាសទិសគ្នា គ្មានការយោគយល់ ទាក់ពាក្យសំដីគ្នា ទាញប៉័ងតោ មកកាប់គេបណ្តាលអោយរងរបួសធ្ងន់ ត្រូវនគរបាលចាប៉ខ្លួនជនបង្ក។

ករណីហិង្សាដោយចេតនា នេះ កេីតហេតុ ថ្ងៃទី១៧ ខែ កុម្ភៈឆ្នាំ២០១៩ វេលាម៉ោង១៩.៤៥នាទី នៅចំណុចភូមិព្រែកឡុង ឃំុរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ វ៉ាន់ វឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំភូមិព្រែកឡុង ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ:ជាងផ្សាដែក មានស្នាមមុតថ្ងាស់ខាង លេីចិញ្ចេីមខាងឆ្វេង និងស្មាខាងឆ្វេង។ ជនសង្ស័យ ឈ្មោះ តាំង តុងអេងភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកឡុង ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងសំណង់ (ឃាត់ខ្លួន) ។

សភាពរឿងហេតុ នៅថ្ងៃកេីត ហេតុខាងលេី ជនរងគ្រោះបានជិះម៉ូតូបញ្រ្ចាសទិសគ្នា ជាមួយជនសង្ស័យ ហេីយបានជជែកឈ្លោះគ្នា ពេលនោះជនសង្ស័យ បានរត់ទៅយកកាំបិតប៉ាំងតោ ពីក្នុងផ្ទះ មកកាប់ទៅលេីជនរងគ្រោះឈ្មោះវ៉ាន់ វឿន ត្រូវចំថ្ងាសមួយកន្លែង និងចំស្មាខាងឆ្វេងមួយកន្លែង បណ្តាលអោយរងរបួសធ្ងន់ ។ ភ្លាមនោះ កម្លាំងប៉ុស្តិ៍រកាខ្ពស់ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការបន្តរតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង