ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យ មាឃបូជា នេះកើត ឡើង គឺ ដើម្បី ប្រារព្ធ នូវ ព្រឹត្តិការណ៍សំខាន់ធំៗ៣យ៉ាង

119

ភ្នំពេញ៖ ពិធីបុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។
ពិធីបុណ្យមាឃបូជាក៏ត្រូវបានបង្កើតឡើង ក្រោមគោលបំណងអប់រំសំខាន់ៗជាច្រើន។

បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក ពោន វិបុល កូនកំព្រា បានឲ្យដឹងថា បុណ្យ មាឃបូជា នេះកើត ឡើង គឺ ដើម្បី ប្រារព្ធ នូវ ព្រឹត្តិការណ៍សំខាន់ធំៗ៣យ៉ាង គឺ៖
១/ដើម្បី ប្រារព្ធ នូវ ការធ្វើ ចតុរង្គសន្និបាត ប្រកបដោយ អង្គ បួន
២/ដើម្បី ប្រារព្ធ ថ្ងៃ ដែល ព្រះអង្គ ទ្រង់ សម្តែង ឱវាទបាតិមោក្ខ
៣/ដើម្បី ប្រារព្ធ ថ្ងៃ ដែល ព្រះអង្គ ទ្រង់ ដាក់ អាយុសង្ខារ
សម័យមួយ ព្រះ ដ៏ មាន ព្រះ ភាគ ទ្រង់ គង់នៅ ក្នុង គុហា (រូងភ្នំ) ឈ្មោះ សូករ ខ តា នា ភ្នំ គិ ជ្ឈ កូដ (ភ្នំ មាន កំពូល ដូចជា សត្វ ស្មា ត) ជិត ក្រុង រាជគ្រឹះ ដើម្បី សម្តែង ទីឃ នខ សូត្រ ប្រោស ទីឃ នខ បរិ ព្វា ជក ដែល សម្តែង អំពី មហាភូតរូប បួន ដែល ប្រព្រឹត្តិ ទៅ មិន ទៀត ទាត់ ឡើយ។

គាប់ ជួន វេលា នោះឯង ព្រះ ធម្មសេនាបតី កុ ង្សី យ៏ ធម៌ គង់ ស្ថិតនៅ ខាង ព្រះ ប្រឹ ស្នា ង្គ( ខាងក្រោយ ខ្នង) ដែល បាន បក់ផ្លិត ថ្វាយ ព្រះ ដ៏ មាន ព្រះ ភាគ បាន ពិចារណា ទៅតាម ក្រសែ នៃ ព្រះធម៌ ក៏បាន សម្រេច ជា ព្រះអរហន្ត ជាទីបំផុត នៃ សាវក បារមី ញាណ និង បញ្ញា១៦។ ចំណែកឯ ទីឃ នខ បរិ ព្វា ជក ក៏បាន សម្រេច សោតា ប ត្តិ ផងដែរ។ នាកាល ព្រះអាទិត្យ រៀបនឹង អស់ ស្ត ង្គ ត ព្រះសម្មាសម្ពុទ្ធ ស្តេច យាងចុះ ពី កំពូលភ្នំ គិ ជ្ឈ កូដ ហើយ យាង ទៅកាន់ វត្ត វេឡុវ័ន ហើយ ទ្រង់ ធ្វើ សាវក សន្និបាត មាន អង្គ បួន។

ក/ព្រឹត្តិការ ណ៏ ទី១ ចតុរង្គសន្និបាត មាន អង្គ៤ គឺ ការប្រជុំ ប្រកបដោយ អង្គ បួន គឺ៖
១/ថ្ងៃ ឧបោសថ ព្រះ ច័ន្ទ ពេញវង់ ល្អ ជា ថ្ងៃ ដែល ព្រះអង្គ ទ្រង់ ធ្វើ វិ សុ ទ្ធុ បោស ថ
២/ក្នុង ថ្ងៃនោះ ជា ថ្ងៃ ដែល ព្រះ ភិក្ខុសង្ឃ ទាំង១២៥០អង្គ មកប្រជុំគ្នា ដោយ មិន មានការ ណាត់គ្នា មុន ឡើយ បានមក កាន់ សំណាក់ ព្រះសម្មាសម្ពុទ្ធ ក្នុង ថ្ងៃ តែមួយ ព្រម គ្នា
៣/ព្រះ ភិក្ខុសង្ឃ ទាំងនោះ សុទ្ធសឹង ជា ព្រះអរហន្ត ទាំងអស់ ដែល បានសម្រេច នូវ អភិញ្ញា៦
៤/ព្រះ ភិក្ខុសង្ឃ ទាំង អម្បាល នោះ សុទ្ធសឹងតែ ជា ឯ ហិ ភិក្ខុ ទាំងអស់( ដោយ បួស មិនមាន ឧ ប ជ្ជា ឬ បាន កោរសក់ នោះទេ ដោយ គ្រាន់តែ ចូលគាល់ ព្រះ ដ៏ មាន ព្រះ ភាគ ហើយ បាន ស្តាប់ធម៌ ក៏បាន ក្លាយជា ព្រះ ភិក្ខុសង្ឃ ដូច គេ ដែរ)។ ចតុរង្គសន្និបាត ឬ សាវក សន្និបាត បែបនេះ មានតែ ម្តង ប៉ុណ្ណោះ ក្នុងសម័យ ព្រះពុទ្ធ គង់នៅ មិន កើតមានឡើង ច្រើនដង បានទេ។

ខ/ព្រឹត្តិការ ណ៏ ទី២ ថ្ងៃ ដែល ព្រះអង្គ ទ្រង់ សម្តែង ឱវាទបាតិមោក្ខឱវាទបាតិមោក្ខ ជា កម្រង ដំបូន្មាន ដែល ព្រះពុទ្ធ ជា ម្ចាស់ ទ្រង់ សម្តែង ដើម្បី ដឹកនាំ សត្វលោក ទាំងអស់ ឲ្យ រួចផុត ទុក្ខ។ ព្រះពុទ្ធ ជា ម្ចាស់ ទ្រង់ ត្រាស់ សម្តែង នូវ ឱវាទបាតិមោក្ខ ដែលមាន ពុទ្ធវចនៈ៣គាថា កន្លះ ដែល សំរាយ សេចក្តី ជា ខ្មែរ ដូចខាងក្រោម៖

អ ធិ វ សន ខន្តី គឺ សេចក្តី អត់ធន់ ជា តបធម៌ ដ៏ ឧ ត្ត ម ព្រះពុទ្ធ ទាំងឡាយ តែង ត្រាស់ ថា ព្រះ និ ញ្វ ន ជា ធម៌ ដ៏ ឧ ត្ត ម បព្វជិត អ្នក សម្លាប់សត្វ ដទៃ បៀតបៀន សត្វ ដទៃ មិន ឈ្មោះថា សមណៈ ឡើយ។

ការមិន ធ្វើបាប ទាំងពួង ការបំពេញ កុសល ការ ញុំ ា ង ចិត្ត របស់ខ្លួន ឲ្យ ផូរផង់ ទាំងបី នេះ ជា ពាក្យ ប្រៀនប្រដៅ របស់ ព្រះពុទ្ធ ទាំងឡាយ។

ការមិន ពោល ពាក្យ តិះដៀល ការមិន បៀតបៀន ការ សង្រួម ក្នុង បាតិមោក្ខ ភាវៈ ជា អ្នក ដឹក ប្រមាណ ក្នុង ភត្ត ទី ដេក ទី អង្គុយ ដ៏ ស្ងាត់ ការបំពេញ ព្យាយាម ក្នុង អធិចិត្ត ទាំង៦ នេះ ជា ពាក្យ ប្រៀនប្រដៅ របស់ ព្រះពុទ្ធ ទាំងឡាយ។

ក្រោយពី ព្រះអង្គ ទ្រង់ ត្រាស់ សម្តែង ឱវាទបាតិមោក្ខ រួចហើយ ព្រះ សមណ គោត្ត ម បរមគ្រូ ជា ម្ចាស់ នៃ យើង ទ្រង់ ប្រកាស តែងតាំង ភិក្ខុ ពីរ អង្គ ជា អគ្គសាវ័ក កំពូល លើស ភិក្ខុ ទាំងឡាយ ដោយ តាំង ព្រះ សារីបុត្ត ជា អគ្គសាវ័ក ស្តាំ ដែលជា ភិក្ខុ កំ ពូ លើ ភិក្ខុ ទាំងឡាយ ជា សាវ័ក ផ្នែក ខាង មាន បញ្ញា ច្រើន និង តាំង ព្រះមហា មោគ្គល្លាន ជា អគ្គសាវ័ក ឆ្វេង ជា ភិក្ខុ កំពូល លើ ភិក្ខុ ទាំងឡាយ ផ្នែក ខាង មាន ឫទ្ធិ ច្រើន។

គ/ព្រឹត្តិការ ណ៏ ទី៣ ថ្ងៃ ព្រះអង្គ ទ្រង់ ដាក់ អាយុសង្ខារ គឺជា ថ្ងៃ ដែល មារ មានចិត្ត បាប ចូលគាល់ ព្រះ ដ៏ មាន ព្រះ ភាគ ហើយ ក្រាប់ទូល ដោយ ទទូចថា បពិត្រ ព្រះអង្គ ដ៏ ចម្រើន ឥឡូវនេះ សូម ព្រះ មាន ព្រះ ភាគ ទ្រង់ បរិនិព្វាន ទៅ សូម ព្រះ សុគត បរិនិព្វាន ទៅ បពិត្រ ព្រះអង្គ ដ៏ ចម្រើន ឥឡូវនេះ ជា កាល គួរ នឹង បរិនិព្វាន របស់ ព្រះ មាន ព្រះ ភាគ ហើយ។ ព្រះពុទ្ធ អង្គ ក៏ ទ្រង់ ត្រាស់ តប ពាក្យ ពោល របស់ មារ ថា ម្នាល មារ មានចិត្ត បាប ចូរ អ្នកមាន សេចក្តី ខ្វល់ខ្វាយ តិច ចុះ ការ បរិនិព្វាន របស់ តថាគត មិនយូរប៉ុន្មាន ទេ កន្លង៣ខែ អំពី ថ្ងៃនេះ ទៅ តថាគត នឹង បរិនិព្វាន ហើយ។

ព្រះពុទ្ធ បរមគ្រូ នៃ យើង ទ្រង់ ដាក់ចុះ នូវ ព្រះ ជន្មាយុ សង្ខារ ពោលគឺ ទ្រង់ កំណត់ ថ្ងៃ ដែល ព្រះអង្គ នឹង រំលត់ ខន្ធ ចូលកាន់ មហា បរិនិព្វាន ដែល ជាការ លាចាក លោក នេះ ដោយ ពុំមាន ការវិលត្រឡប់ វិញ ជាការ លាចាក សង្សារវដ្ដ ដោយ ពុំមាន អាឡោះអាល័យ ព្រោះ ផ្លូវ ដែល ព្រះអង្គ យាង ទៅ ជា ផ្លូវ សុខ ស្ងប់ ប្រាសចាក ទុក្ខ ទាំងពួង។ សូម អនុមោទនា!!!!!!៕

អត្ថបទដែលជាប់ទាក់ទង