ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គង់ គាំ ថា ប្រធានស្តីទី បក្ស CNRP ធ្វើបក្សប្រហារ

111


ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកលោក គង់ គាំ-Kong Korm អតីតតំណាងរាស្រ្តគណបក្សប្រឆាំង នៅថ្ងៃទី១៨ខែកុម្ភៈ បានសរសេរថា ប្រធានស្តីទី CNRP (បក្សប្រហារCNRPរលាយ) និងក្រុមក្រៅច្បាប់មួយក្តាប់ ក្នុងនោះមានម្នាក់ ពេលលោក កឹម សុខា មានបញ្ហា និងពេលCNRPត្រូវរំលាយ គេណែនាំថាសូមនៅស្ងប់ស្ងៀម។

លោក គង់ គាំ បានលើកឡើងថា ឥលូវមនុស្សដដែលថា (សំដៅដាក់កំហុសអោយថ្នាក់ដឹកនាំCNRPក្នុងប្រទេស) ពិតជាបានធ្វើកំហុសយុទ្ធសាស្ត្រ គឺមិនព្រមក្រោកតវ៉ាពេលអំណាច ហ៊ុន សែន ចាប់កឹម សុខា ដាក់គុកនៅត្រពាំងផ្លុង ហើយពេលតុលាការកំពូលកម្ពុជារំលាយCNRP ក៏មិនព្រមងើបឈរដែរ។ ប៉ុន្តែពេលនេះ មនុស្សដដែលនោះ (ដើម្បីសម រង្ស៊ី ប្រធានស្តីទី) គេបានប្រកូកប្រកាសសូមបងប្អូនទាំងក្រៅទាំងក្នុងប្រទេសងើបឡើងជូន និងទទួលការវិលចូលកម្ពុជារបស់ប្រធានស្តីទីដ៏មហិមារបស់យើង។ បងប្អូននៅក្រៅដែលមិនអាចជូនដំណើរបាន សូមជួយប្រាក់ចុះ យើងត្រូវការសាមសិបម៉ឺនដុល្លារ – កុំគិតអាប្រាក់វិទ្យុ ទូរទស្សន៍ព្រះអាទិត្យ វាមិនបាត់ទៅណាទេ គឺយើងបូជាកុំស្តាយស្រណោះអោយសោះ។ ប្រធានយើង (វៃឆ្លាតណាស់-ឈ្នះជានិច្ច)។ ចាញ់រត់ចេញ ឈ្នះរត់ចូល មិនចាញ់បោកគេទេ មានតែគាត់ទេដែលចេះបោកគេ។ (ស៊ុន ចន្ធី /សម រង្ស៊ី និងសួន រីដា/កឹម សុខា និយាយត្រូវ)។
ប្រធានស្តីទី (រស់តែពាក្យ ត្រគាកងាប់ស្តូក) មួយម៉ាត់ (មុន)គាត់ថាសុខចិត្តបូជាជីវិត មួយម៉ាត់ (ក្រោយ)គាត់ថាមេដឹកនាំដែល “បូជាជីវិត” ឬ “សុខចិត្តជាប់គុក” គឺឥតប្រយោជន៍។ សម រង្ស៊ី ខ្ញុំគឺ (ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល ក្រពើនៅរស់បងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល)។
ក្រុមកុហកបោកប្រាស់ក្នាញ់ណាស់អ្នកសួរដដែលៗថាមេទ័ពស្តីទីចូលកម្ពុជាមែនឬអត់ ចូលពេលណាអោយប្រាកដ (ខ្ញុំស្លឈាមណាស់)។ សម រង្ស៊ីខ្ញុំសូមសួរបងប្អូនវិញ តើអន្តរជាតិ និងបងប្អូនធ្វើអោយអំណាចហ៊ុន សែន ទ្រោម ខោកអោយហ៊ុន សែន ទ្រោមខ្លាំងអង្កាលដែរ។ សួរដូចមិនចេះក្បួនសឹក មិនដែលមេទ័ពណាចូលទៅចាប់មេទ័ពសត្រូវផ្ទាល់ដោយខ្លួនឯងទេ។ មេរៀនមុនខុសទេ (ដេកផ្ទះ ហ៊ុន សែន ឈ្នះស្អាត)។ មេរៀនថ្មី ទាល់តែបងប្អូនមានពលទាហ៊ានផង ងើបឡើងទាំងអស់គ្នាទើបទៅចាប់ហ៊ុន សែន បាន។ បើគ្មានបងប្អូន គ្មានពលទាហ៊ានងើបទៅចាប់ហ៊ុន សែន គឺហ៊ុន សែន ចាប់ខ្ញុំស្អាតជាមិនខានឡើយ។
លោកបានបន្តថា ខ្ញុំស្លៀកសំពត់ក្បិនពណ៌ប្រចាំថ្ងៃចូលភ្លែត (បងប្អូនស្លាប់ ត្រូវតែរស់វិញ –បងប្អូនរស់នៅ ចង់បានអីបានហ្នឹងតាមចិត្តបងប្អូនទៅ)។ តើវានឹងអស្ចារ្យប៉ុណ្ណាបើខ្ញុំបានដឹកនាំកម្ពុជា (ទាំងនៅរស់ ចេះប្រើប្រាជ្ញា)អញចឹងនោះ។
ខ្ញុំ គង់ គាំ ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ យល់ថាគំនិតសម រង្ស៊ី រាក់កំផែល ភូតត្លុក ភូតត្រពាំង បោកប្រាសលើគោក។ សហរដ្ឋអាមេរិក (សម្ព័ន្ធមិត្តបរទេស) គ្មានជោគជ័យនៅអាហ្វហ្គានីស្ថាន គ្មានជោគជ័យនៅស៊ីរីដោយប្រតិបត្តិការទាំងកម្លាំងបាយ ទាំងកម្លាំង(ទណ្ឌកម្ម)ទេ។ សហរដ្ឋអាមេរិកដក GSP សហគមន៍អឺរ៉ុបព្យួរ ឬដក EBA មានលក្ខណៈនយោបាយជ្រុល (ខឹងគោ វាយរទេះ) មិនបានរាំងស្ទះអំណាចហ៊ុន សែនទេ តែផ្តល់ការប៉ះពាល់ផ្ទាល់ចំពោះកសិករ កម្មករ និងប្រជាពលរដ្ឋ រុញកម្ពុជាក្នុងល្បែងប្រទាញប្រទង់សេដ្ឋកិច្ចនយោបាយរវាងលោកខាងលិច និងចិនតែប៉ុណ្ណោះ។ អំណាចហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ឆ្លងកាត់ភាពឯកោពីបច្ចឹមប្រទេសយ៉ាងយូរកាលពីមុន ពេលនេះពិតជាមានសមត្ថភាព លទ្ធភាពជំនះការលំបាកចំពោះមុខ ហើយសម្រេចជោគជ័យដូចបណ្តាប្រទេសដែលគ្មានការអនុគ្រោះពន្ធពីអឺរ៉ុបដទៃទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង