ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដីចំការស្រល់របស់រដ្ឋនៅមណ្ឌលគិរី ដែលជាស្នាព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ ក៏មានគេរំលោភយកដែរ

227

មណ្ឌលគិរី៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពី
គណបក្សខ្មែរក្រោក បានចុះមកផ្ទាល់ភ្លាមៗ នៅខេត្ត
មណ្ឌលគិរីបន្ទាប់ពីលេចលឺព័ត៌មានថា ចៅហ្វាយស្រុក
លួចព័ទ្ធរបងយកដីចំការស្រល់ដែលជាដីរបស់រដ្ឋនិង
មានដេីមស្រល់ជាស្នាព្រះហស្ថរបស់អតីតព្រះមហាវីរក្សត្រ
នរោត្តម សីហនុ ក្នុងទំហំ ២២៥ហិចតា ឋិតក្នុង ភូមិ ពូព្យាម
ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។
បើតាមផេកហ្វេសប៊ុក លោក វឌ្ឍនា សាពង្ស ហៅវីល្លាម កាលពីថ្ងៃទី១៨កុម្ភៈ បាននិយាយថា
ក្នុងបេសកកម្មនេះ យេីងខ្ញុំពិនិត្យឃេីញថាពិតជាមាន
ការព័ទ្ធរបងរំលោភយកដីរដ្ឋ និងចំការស្រល់ដែលជា
ស្ថាព្រះហស្ថរបស់អតីតព្រះមហាក្សត្រ យ៉ាងពិតប្រាកដ
មែនហេីយមានព័ទ្ធរបងក្នុងទំហំធំទៀតផង ជាពិសេសករណី
រំលោភនេះមានពាក់ព័ន្ធនិងជំទាវឧកញ៉ា ធំៗមួយចំនួនទៀត ។

យោងតាមប្រភពព័ត៌មាននានា និងការចុះប្រតិបត្តិការជាក់ស្ដែង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានទទួលតំរុយច្បាស់ការ និងភស្តុតាងនានា គ្រប់គ្រាន់ឈានដល់ការកសាងរបាយការណ៍បញ្ជូនទៅ រាជរដ្ឋាភិបាលដេីម្បីដាក់វិធានការទប់ស្កាត់ ដាក់ទោសជនខិលខូចទាំងនោះ ក្នុងស្មារតីការពារកេរតំណែលរបស់ សម្ដេចព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ។

បើតាមបណ្តាញសារព័ត៌មានក្នុងស្រុកបានលើកឡើងថា
មន្ត្រី​មូលដ្ឋាន​នៅ​ស្រុក​អូរ​រាំង​ កាន់តែ​ច្រើន​បាន​ទម្លាយ​ព័ត៌មាន ជុំវិញ​ករណី​រំលោភ​យក​ដីចម្ការ​ស្រល់​រាប់រយ​ហិ​កតា​ ពី​អ្នកមាន​អំណាច ខណៈ​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី លើ​អ្នក​ពាក់ព័ន្ធ​ដី​រដ្ឋ​ទាំងនេះ​។ លោកស្រី ខ្វាន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ​បាន​និយាយ​ថា «​ដីចម្ការ​ស្រល់​ដែល​គេ​បាន​យក​របង​ទៅ​ហ៊ុំ​ព័ទ្ធ​ជា​ច្រើន​កន្លែង​នោះ មិន​មាន​ឯកសារ​ផ្ទេរ​អី​ទេ​…​តែ​មេ (​លោក ន​ង ទុ​ណ្ណា​រី អភិបាលស្រុក​អូរ​រាំង​) គាត់​ឲ្យ​ខ្ញុំ​ធ្វើ​ឯកសារ​កាន់កាប់​ដី ទៅ​អ្នកធំ​ហ្នឹង​…​មិន​មាន​ឯកសារ​អី​ទេ ឃើញ​គាត់​ធ្វើ​កាន់កាប់​តែ​ម្តង ដោយ​គាត់​អ្នក​រៀបចំ​ឯកសារ​ខាង​ភូមិ​ឃុំ អ្នក​ចុះ​ចារ​បញ្ជូន ទៅ​ខាង​ស្រុក​វិញ​»​។

លោកស្រី​មេឃុំ​បន្ត​ថា «​ដោយសារ​តែ​ខ្លាច​មាន​បញ្ជា​ដល់​ខ្លួន ឯកសារ​ដែល​លោក​អភិបាលស្រុក​ បញ្ជា​ឲ្យ មេ​ភូមិ​មេឃុំ​ចុះហត្ថលេខា ត្រូវ​ពួក​គាត់​ពន្យា​ពេល​អស់​ជាង​១០​ថ្ងៃ​…​ក្រោយមក​ដោយ​ ខ្លាច​ឥទ្ធិពល​របស់​លោក​អភិបាលស្រុក គាត់​ក៏​យល់ព្រម​ចុះហត្ថលេខា ទាំង​ប្រថុយ​តែ​ម្តង​»​។ ចំពោះ​ឈ្មោះ​អ្នកកាន់កាប់​ដី​ក្នុង​ឯកសារ​ ដែល​អភិបាលស្រុក​បញ្ជា​ឲ្យ​មេ​ភូមិ​មេឃុំ​បោះត្រា និង​ចុះហត្ថលេខា លោកស្រី​មេឃុំ មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា គឺ​អ្នកធំ​។ លោកស្រី ខ្វាន់ ត្រែ​ល បាន​ឲ្យ​ដឹង​ទៀត​ថា «​នៅ​ពេល​លោក ន​ង ទុ​ណ្ណា​រី យក​ឯកសារ​ឲ្យ​ចុះហត្ថលេខា​គឺ​អះអាង​ថា ដី​នេះ​មិន​មាន​បញ្ហា​អី​ទេ​…​ទោះ​គាត់​ប្រកែក​មិន​ព្រម​ចុះហត្ថលេខា​ក៏​ដោយ​»​។


លោក ខាត់ សាក់ មេបញ្ជាការ​សឹក​រង​ស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា «​ដោយ​មើលឃើញ​ពី​ភាព​មិន​ប្រក្រតី នៅ​តំបន់​ដីចម្ការ​ស្រល់ ព្រោះ​មាន​គេ​យក​បង្គោលរបង​ទៅ​បោះ​កំណត់​ជា​ព្រំ កម្មសិទ្ធិ​ពាសពេញ​ដី​យ៉ាង​អនាធិបតេយ្យ កាលពី​ថ្មី​ៗ​នេះ​ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​យក​របង​ថ្ម​ទៅ​បោះ កំណត់សម្គាល់​ដី​របស់​រដ្ឋ ចៀសវាង​ការ​រំលោភ​យក​ដោយ​ខុសច្បាប់​ពី​ជន​មុន​ស្គាល់​មុខ ស្រាប់តែ​លោក​អភិបាល ស្រុក​អូរ​រាំង បាន​បញ្ជា​តាម​ទូរស័ព្ទ​ឲ្យ​លោក​ដក​របង​ពី​ដី​ទាំងនោះ​វិញ​…​ឮ​ដូច្នេះ​លោក ខាត់ សាក់ ក៏​បាន​ឆ្លើយ​តប​ថា បើ​ឲ្យ​ខ្ញុំ​ដក​បង្គោល​ទាំងនេះ សូម​លោក​អភិបាល​ជួយ​ឲ្យ​គេ ដក​របង​ដែល​ធ្វើ​ព័ទ្ធ​ដីចម្ការ​ស្រល់​របស់​រដ្ឋ​វិញ​ផង​… ព្រោះ​ដើម​ស្រល់​នេះ​ទាហាន​បាន​ដាំ​តាំងពី​ឆ្នាំ​២០០៤ លើ​ផ្ទៃដី​២២៥​ហិ​កតា ថែទាំ​រយៈពេល​៥​ឆ្នាំ​ទើប​ប្រគល់ ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​អ្នក​ថែរក្សា​បន្ត​…​មិនមែន​គាត់​ទៅ​ដាំ​របង​យក​ជា​កម្មសិទ្ធិ​ខ្លួនឯង​ឡើយ​»​។
យោង​តាម​កំណត់ហេតុ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុមការងារ​ដឹកនាំ​ដោយ​លោកនាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ចំណុះ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​គ្មាន​វត្តមាន​អភិបាលស្រុក អភិបាលរង​ស្រុក និង​ចៅសង្កាត់ ប្រហែលជា​ភ័យ​គេចវេស ឬរ​ត់ទៅ​ឱប​ជើង​មន្ត្រី​ថ្នាក់​ណាមួយ ដើម្បី​បង្វែ​កំហុស​របស់​ខ្លួន​ទៅ​ដាក់​អ្នក​ផ្សេង ឬ​ប្រែ​ក្រឡាស់​ស​ឲ្យ​ទៅ​ជា​ខ្មៅ ទើប​មិន​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ពិនិត្យ​ឲ្យ​ដឹង​ពិតប្រាកដ​ថា ដីចម្ការ​ស្រល់​ជាង ២២៥​ហិ​កតា កំពុង​ព័ទ្ធ​របង​ហ៊ុំ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ក្រោម​ចុង​ប៊ិ​ច​អភិបាលស្រុក និង​ជា​សមាជិក​គណៈកម្មការ​ទប់ស្កាត់​បង្ក្រាប​ធនធានធម្មជាតិ​ទៀត​ផង​។
​នៅ​ក្នុង​កំណត់ហេតុ​បាន​សង្កត់ធ្ងន់​ ដោយ​ការ​លើក​ឡើង​របស់​លោក សារូ រតនា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មណ្ឌលគិរី ដោយ​អះអាង​ថា ការ​រំលោភ​កើតឡើង​ដោយសារ ហាងឆេង​ដី​ត្រូវប៉ាន់ ការ​យកឈ្នះ​អ្នកមាន​អំណាច មុខមាត់ តួនាទី​មុខងារ ធ្វើ​ជា​ឈ្នាន់ បន្លាច​ដល់​អ្នក​តូចតាច ហើយ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​គ្មាន​កោតក្រែង ឬ​គោរព​ច្បាប់​បន្តិច​សោះឡើយ​។ លោកនាយ​រង​ខណ្ឌ​បាន​បន្ទោស​ធ្ងន់​ៗ ដល់​អាជ្ញាធរ​ដែល​ធ្វេសប្រហែស​ បណ្តោយ​ឲ្យ​មានការ​រំលោភ​ដី​រដ្ឋ​ ក្នុង​ចម្ការ​ស្រល់​នេះ​បាន​៕ 

អត្ថបទដែលជាប់ទាក់ទង