ញៀនល្បែងកែមិនឡេីង ថ្លេីមធំលួចម៉ូតូអ្នកជួល ខុនដូរជាមួយគ្នា
ភ្នំពេញ : ស្រ្តីរូបស្រស់ម្នាក់ត្រូវនគរបាលចាប់វាយខ្នោះ ដោយសារញៀនល្បែង ខ្លាំងពេកដាច់លុយ ក៏ប្រព្រឹត្តលួចម៉ូតូម៉ាកZOOMER.Xពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ១FL-៣៨៧៨ស្នាក់នៅបន្ទប់ខុនដូរជាមួយគ្នា លួចយកទៅបញ្ចាំលេងល្បែងចាញ់អស់ ក្នុងណាហ្គាវេីល ហេតុការនេះកេីតឡេីង កាលវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩នៅចំណុចផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ចាន់ វិជ្ជរ៉ា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅខុនដូរជាន់ទី៦ តាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន
ជនសង្ស័យឈ្មោះ ខៀវ រិទ្ធដា ដាណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅខុនដូរជាមួយគ្នាជាន់ទី២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមនសង្កាត់ចតុមុខ ខណ្ឌដូនពេ សមត្ថកិច្ចបានប្រាប់អោយដឹងថា មានស្រ្តីជនរងគ្រោះបានដាក់ ពាក្យបណ្ដឹងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ដោយទុកម៉ូតូម៉ាកខាងលេី នៅជាន់ផ្ទាល់ដីហេីយបាត់ តែមិនដឹងថាចោរលួចនៅថ្ងៃណាទេ ដោយសាារគាត់មានអាការៈមិនស្រូវស្រួលខ្លួន មិនបានជិះម៉ូតូទៅធ្វេីការក្រោយមក ក៏សមត្ថកិច្ចយេីងចុះត្រួតពិនិត្យ កន្លែងកេីតហេតុរួចក៏ទទួលពាក្យបណ្ដឹងជនរងគ្រោះ ។
សមត្ថកិច្ចបន្តថាក្រោយពីចុះស្រាវជ្រាវនិងមេីល កាំរ៉ាសុវត្ថិភាពនៅខុនដូរខាងលេី ឃេីញស្រ្តីជនសង្ស័យជាជួលដូចគ្នា ជាអ្នកបេីកម៉ូតូZOOMER.Xយកចេញទៅនិងសាកសួរនាំសាក្សីសន្តិសុខ ដែលយាមនៅខុនដូររហូតមក ដល់ល្ងាចម៉ោង៥និង៣០នាទីថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ក៏ស្រ្តីរងគ្រោះបាន ចាប់ស្រ្តីជនសង្ស័យប្រគល់អោយ សមត្ថកិច្ចយេីងនិងស្នេីអោយ ចាត់ការតាមផ្លូវច្បាប់។រួចក៏សាកសួរនាំស្រ្តីជនសង្ស័យឆ្លេីយសារភាព ខ្លួនដាច់លុយចាយចាញ់ល្បែង ខ្លាំងពេកក៏ឃេីញជនរងគ្រោះ ដឹកមិនចេញពីបន្ទប់ណាមួយសន្តិសុខ នៅខុនដូរផ្លាស់ប្ដូរថ្មីក៏ហៅជាងសោម៉ូតូ មកចំលងសោថ្មីក្រោយពីជាងចំលងរួច ក៏បេីកម៉ូតូអ្នករងគ្រោះយក ទៅបញ្ចាំនៅណាហ្គាវេីល ក្នុងតំលៃ៦០០ដុល្លារសហរដ្ឋអាមេរិចក៏ យកទៅលេងល្បែងទៀត ចាញ់ខ្ទេចហេីយគេចខ្លួនមិន ចូលទៅខុនដូរកុំអោយគេសង្ស័យ សួរនាំរហូតមកដល់ថ្ងៃខែខាងលេី ជនរងគ្រោះឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថាក្រោយពីជនរងគ្រោះបានឃាត់ខ្លួន ដោយភ័យខ្លាំងជាប់គុក ក៏អោយក្រុមគ្រួសារយកលុយ ទៅលះម៉ូតូចេញពីណាហ្គាវេីលវិញ ប្រគល់ម៉ូតូអោយម្ចាស់គេវិញ ដេីម្បីអោយដកពាក្យបណ្ដឹងតែយ៉ាងណាក៏ ដោយទោះជនរងគ្រោះបាន ម៉ូតូវិញក៏សមត្ថកិច្ចយេីងឃាត់ខ្លួន ពីបទលួចម៉ូតូនិង កសាងសំណុំរឿងបញ្ជូលទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។