ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសស្តុបផ្សារដីហុយនឹងបើកសម្ពោធដាក់ អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២កក្កដា នេះក្រោមអធិបតីភាព សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

382

ភ្នំពេញ៖ ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ដែលមានទីតាំង
នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខនឹងបើក
សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២កក្កដា នេះក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។
ពាក់ព័ន្ធនឹងកម្មវិធីសម្ពោធស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខនេះ ដើម្បីអោយទីតាំងប្រារព្វពិធីរក្សាបាននូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ជៀសបាននូវ ការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹងសម្រេចបិទការធ្វើចរាចរណ៍ចេញ ចូលរាជធានី តាមបណ្តោយផ្លូវសហព័ន្ធរុស្សី និងឆ្លងកាត់ ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ជាបណ្តោះអាសន្ន ដោយចាប់ពីម៉ោង៦ព្រឹកដល់
ម៉ោង១២ថ្ងៃត្រង់ទី០២ កក្កដា២០១៨ ពោលគឺ រថយន្តដែលឆ្លងគោលដៅនេះ ត្រូវពង្វាងទៅធ្វើចរាចរណ៍នៅផ្លូវផ្សេងវិញ ។
ទី១ ចំពោះរថយន្តទេសចរណ៍មកពីទិសខាងលិច តាមបណ្តោយមហាវិថីសហព័ន្ធរុស្សីពីព្រលាន
យន្តហោះចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវលេខ២០០៤បត់ស្តាំទៅទិសខាងត្បូងឬផ្លូវ២០១១ បត់ឆ្វេងទៅទិសខាងជើងឬបត់ស្តាំទៅទិសខាងត្បូង តាមផ្លូវបេតុងឆ្ពោះទៅវត្តអង្គតាមិញ។
ទី២ ចំពោះរថយន្តទេសចរណ៍ តាមតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅចេញ ក្រៅរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ឆ្វេងក្រោមស្ពានអាកាស ចូលផ្លូវណ័រប្រ៊ីត ឬបត់ស្តាំត្រង់ចំណុចក្រោមស្ពានអាកាសទៅមហាវិថីហាណូយ។
ទី៣ ចំពោះរថយន្តទេសចរណ៍ ពីទិសខាងជើង ទៅទិសខាងត្បូងនិងពីទិសខាងត្បូង ទៅទិសខាងជើងតាមបណ្តោយផ្លូវហាណូយ និងផ្លូវលេខ១០១៩(ណ័រប្រ៊ីត) ត្រង់ចំណុចក្រោមស្ពាននេះ អនុញ្ញាតអោយធ្វើចរាចរធម្មតា។
គួរបញ្ជាក់ថា ការដ្ឋានរស្ថាបនាស្ពានអាកាស ស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេស ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៥កន្លែងហើយ គឺ ស្ពានអា កាស ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ ស្តុប ពេទ្យលោកសង្ឃ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ និងស្ពានអាកាស ស្តុបផ្សារដីហុយនេះឯង ៕

អត្ថបទដែលជាប់ទាក់ទង