ជនស័ង្សយលួចយកទ្រព្យសម្បត្តិ នៅសាលាបឋមសិក្សាគោកក្តួច ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន
បាត់ដំបង៖ នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះដោយអនុវត្តនូវ បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមការដឹកនាំ របស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ ឌបានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលមានលោកវរេសនីយ៍ឯក ផង់ សុភាពជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវករណី (លួចមានស្ថានទម្ងន់ទោស) គាស់ទ្វារបន្ទប់ទីចាត់ការសាលាបឋមសិក្សាគោកក្តួច ស្ថិតនៅឃុំតាពូង ស្រុកថ្មគោល មួយកណីឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ជឹម ដែន ភេទប្រុសអាយុ១៩ ឆ្នាំរស់ នៅភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងធ្វើការដកហូតនូវសម្ភារៈភស្តុតាងមួយចំនួន។
បច្ចុប្បន្នជនសង័្សយកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រល់ជូន នាយកសាលាបឋមសិក្សាគោកក្តួចវិញ៕