ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគ្រូម្នាក់ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG បុកស្លាប់ នៅសាលាបឹងត្របែក

486


ភ្នំពេញ៖ លោកផេង សុវណ្ណារ៉ា នាយកវិទ្យាល័យបឹងត្របែក បានចេញជូនដំណឹងថា លោកគ្រូ សុខ ទែល ដែលបានគ្រោះថ្នាក់ចរាចរ កាលពីម៉ោង៨ព្រឹកថ្ងៃទី២០កុម្ភៈនេះ នៅមុនវិទ្យាល័យបឹងត្របែក ក្នុងពេលធ្វើដំណើរមកបង្រៀនសិស្ស បានទទួលមរណភាពហើយ បន្ទាប់ពីរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG បើកបុកទាំងកំរោល។

លោកគ្រូ​ សុខ​ ទែល​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ កាល​ពី​ព្រឹក​មិញ ​នៅខាងមុខ​វិទ្យាល័យ​បឹងត្របែក​ បានស្លាប់ហើយ​ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ​ ។

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG ដាច់ហ្រ្វាំងបុករះម៉ូតូជាច្រើនគ្រឿង កាលវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នងនោះរថយន្តបង្កបានបុករះម៉ូតូ៤គ្រឿង និងម៉ូតូកង់បីមួយគ្រឿង ហើយរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនស៊ីផិច បើកបរដោយឈ្មោះ ព្រំ ប៊ុនណាត ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។

រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំ បើកចូលក្រុងទាំងព្រលឹម​ ដាច់ហ្វ្រាំង​បុករះ និងកិនម៉ូតូជាច្រើនគ្រឿង រួមទាំង PassApp មួយគ្រឿង​ទៀត​ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់ ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងចេញអន្តរាគមន៍។

ចំណែកតៃកុង​រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗយកទៅប៉ុស្តិ៍​ ៕

អត្ថបទដែលជាប់ទាក់ទង