ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តស៊េរីទំនេីប មួយគ្រឿង​ ចតទុកចោល ស្រាប់តែឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆេះ​

132

រថយន្តស៊េរីទំនេីប មួយគ្រឿង​ ខណៈដែលចតទុកចោល​ ស្រាប់តែឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆេះ​ ផ្អើល​ប្រជាពលរដ្ឋ នាំគ្នាយកបំពុងឧស្ម័នបាញ់ពន្លត់ភ្លាមៗផងដែរ កាលពីវេលាម៉ោង​ ១និង៥០នាទីរសៀល​ ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៦០​ សង្កាត់ទួលទំពូង២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា​ រថយន្ត ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7807 ដែលម្ចាស់បានចតទុកចោលនៅលេីចិញ្ចេីមផ្លូវ៤៦០​ ស្រាប់តែឃេីញមានផ្សែងហ៊ុយៗចេញពីក្នុងរថយន្តខាងលេី។ ភ្លា​មៗនោះ​ ក៏មានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុ​ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់។

ដោយនៅក្នុងហេតុការណ៍អគ្គិភ័យខាងលេីនេះ​ គឺបងប្អូនប្រជាពលរដ្ឋបានប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រេីនបំពង់​ ទេីបរលត់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង