ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បង្ក្រាបករណី គ្រឿងញៀន និង កាន់កាប់អាវុធខុសច្បាប់

113

បាត់ដំបង៖ នៅវេលាម៉ោង ២១:០០ នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច (បន្ទប់ជួល) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណីគ្រឿងញៀន និង កាន់កាប់អាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ :
១. ឈ្មោះ អន បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី២៨ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង ។
២. ឈ្មោះ រី ស៊ីណេត ភេទស្រី អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិអូរវែង ឃុំគារ ស្រុកមោងឬស្សី ខេត្ថបាត់ដំបង ។
៣. ឈ្មោះ ឃុន ប៊ុនរ៉ុង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ។
៤. ឈ្មោះ យ៉ែម បូធិន ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង ។
៥. ឈ្មោះ ព្រំ សុផាតតាណា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
៦. ឈ្មោះ គង់ សំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង ។
៧. ឈ្មោះ តាក់ ចន្ថា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន : សារធាតុញៀនប្រភេទគ្រាប់ (WY) ពណ៌ផ្កាឈូក ចំនួន ៤០ គ្រាប់ ។ សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៧០ ក្រាម ។ កាបិតសាំម៉ូរ៉ៃ ចំនួន ០៣ ដើម ។ ម៉ូតូ ០២ គ្រឿង ។ ទូរស័ព្ទ ០៣ គ្រឿង ។ សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន ។

រហូតដល់វេលាម៉ោង ១៤:០០ នាទី ថ្ងៃទី១៩.០២.២០១៩ កម្លាំងយើងបានចុះដល់ចំណុចក្រុមទី០៧ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង បន្តធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យដែលជាមេក្លោងជួញដូរគ្រឿងញៀនបានចំនួន ០២ នាក់ ទៀត:
១. ឈ្មោះ សំ ចន្ធា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
២. ឈ្មោះ និត គន្ធា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកហាងទីក្រុងអាំងឆ័រ មានទីលំនៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
វត្ថុតាងដកហូតរួមមាន : សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០៥ កញ្ចប់ ទម្ងន់ ១២,៣០ ក្រាម ។ ម៉ូតូ ០១ គ្រឿង ។ ទូរស័ព្ទ ០២ គ្រឿង ។

ឃាត់ខ្លួនជនសង្ស័យសរុប: ០៩ នាក់ ។ សរុបវត្ថុតាងដកហូត: សារធាតុញៀនប្រភេទគ្រាប់ (WY) ពណ៌ផ្កាឈូក ចំនួន ៤០ គ្រាប់ ។ សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០៦ កញ្ចប់ ទម្ងន់ ១៣.០០ ក្រាម ។ កាបិតសាំម៉ូរ៉ៃ ចំនួន ០៣ ដើម ។ ម៉ូតូ ០៣ គ្រឿង ។ ទូរស័ព្ទ ០៥ គ្រឿង ។ សម្ភារៈសម្រាប់ៈគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងបន្តនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង