ម៉ូតូបុកគ្នា នៅមុខវិហ៊ារយេស៊ូ ស្រុកថ្មបាំង បណ្តាលឲ្យរងរបួសធ្ងន់ ២ នាក់
កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៨និង១០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ១លើក បង្កឡើងរវាង ម៉ូតូបុកនឹងម៉ូតូ នៅចំណុចមុខព្រះវិហាយេស៊ូគ្រិស្ត ស្ថិតក្នុងភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង បណ្តាលឲ្យរងរបួសធ្ងន់ ២ នាក់ ។
ជនរងគ្រោះមានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ សឹម គោ ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបរម៉ូតូ Wave ពណ៌ខ្មៅ គ្មានស្លាកលេខ មានទីលំនៅភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង រងរបួសធ្ងន់ ត្រង់ជង្គង់ខាងឆ្វេង និងផ្ទៃមុខ។ ២-ឈ្មោះ ហ៊ន សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ បើកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ក.ក 1B 5473 មានទីលំនៅភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង រងរបួសធ្ងន់ ត្រង់ដៃជើងខាងឆ្វេង និងបាក់ធ្មេញ ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែលខេត្តកោះកុង ។ ចំណែក ឯម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញយើង យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការដោះស្រាយ ៕