ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ប្រើធម៌ក្ដៅ ចាប់រថយន្តធុនធំ បើកបរល្មើសផ្លូវហាមឃាត់ ក្រោយមានគ្រោះថ្នាក់រថយន្តក្រឡុកស៊ីម៉ងត៍បុកស្លាប់ម្នាក់

181

ភ្នំពេញ : កម្លាំងនគរបាលចំណុះអធិការខណ្ឌទាំង១២ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់រថយន្តក្បាល៣ ដែលបើកបរល្មើសច្បាប់ និងឃាត់យករថយន្តមករក្សាទុក នៅខណ្ឌណាដែលមានដីឡូត៍រង់ចាំចាត់ការបន្ត។ ហេតុការណ៍នេះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចមុខអតីតរោងចក្រគង់ ហុងចាស់ តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក កែវ សារុន អធិការរងនគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងថា នៅព្រឹកនេះ តាមលោក យិន សាន អធិការខណ្ឌ បានដាក់បទបញ្ជាការយោងតាមសេចក្ដីជូនដំណឹងពីលោក ឃួង ស្រេង អភិបាលខណ្ឌក្រុងភ្នំពេញ ឃាត់រថយន្តប្រភេទក្បាល៣ បានន័យថា ចាប់ពីរថយន្តមានទម្ងន់២៥តោនឡើងទៅ ហើយការអនុវត្ត២៤ម៉ោងលើ២៤ ឃាត់រថយន្តខាងលើនេះ ល្មើសច្បាប់បើកបរល្មើសផ្លូវហាមឃាត់ ដែលមានចែងមានផ្លូវចំនួន៤ខ្សែ ដូចជា មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្ដម មហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះស៊ីវត្ថិ និងដកហូតបញ្ជូលទៅឲ្យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដែលរក្សាទុកនៅចំណតរថយន្តរបស់សាលារាជធានីភ្នំពេញ រង់ចាំការផាកពិន័យ ឬដកហូតបញ្ជូលទៅការិយាល័យនគរបាលចរាចរណ៍ជើងគោងរាជធានីភ្នំពេញ តាមគោលការណ៍ការិយាល័យសណ្ដាប់ធ្នាប់ក្រុងចុះ ។

លោក ឯក សារ៉េន អធិការរងនគរបាល ទទួលលផែនសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ បានឲ្យដឹងថា កម្លាំងលោកបានអនុវត្តន៍ តាមគោលការថ្នាក់លើ គឺឃាត់រថយន្តល្មើសផ្លូវ និងបើកបរមិនត្រូវនិងម៉ោងកំណត់ ដូចជា រថយន្តឃាត់មាន២បទល្មើស ទី១ រថយន្តដែលចាប់ពីទម្ងន់២៥តោន ក្បាល៣ រហូតដល់រថយន្ត៥០តោន ចាប់ពីក្បាល៥ឡើង និងរថយន្តបើកចូលម៉ោងហាមឃាត់ ទៅដោយយោងតាមសេចក្ដីជូនដំណឹង មានដូចខាងក្រោម
រថយន្តចាប់ពីក្បាល៣ ទៅដល់ក្បាល៥ឡើង គឺឃាត់រថយន្តល្មើសផ្លូវ ដែលមិនអាចឲ្យបើកបរបណ្ដោយផ្លូវជាតិលេខ១ បានតែបើកបររថយន្តឆ្លងកាត់ទទឹងផ្លូវហើយ រថយន្តហើយចំណែកប្រភេទធំក្បាល៣ឡើងទៅ ចាប់ពីម៉ោង១០យប់រហូតដល់ភ្លឺទើបអាចចេញចូលក្នុងក្រុងបាន ។ នេះបើតាមការចូលប្រជុំក្នុងសាលារាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលសេចក្ដីជូនដំណឹង ចេញតាំងពីខែមករា ឆ្នាំ ២០១៩មកម្ល៉ះ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលប្រកបរបររថយន្តប្រភេទធំ ដែលកាត់បន្ថយការកកស្ទះចរាចរណ៍ លើដងផ្លូវ និងមានគ្រោះថ្នាក់ជាយថាហេតុ ដូចម្សិលមិញ គឺមានបុរសជាបុគ្គលិកក្រុមហ៊ុន CPAC បើករថយន្តក្រឡុកស៊ីម៉ងត៍ បិតស្លាក SCG ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ ៥A-០១៤៣ ដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូ៤គ្រឿង ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១C០៩៥៩ ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HI២៣៩១ ម៉ូតូMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FI៧១២៧ ម៉ូតូហុងដាកុបជ្រុង សេ៧០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ១AS-៣០៧២ រួមនឹងម៉ូតូកង់បីឥណ្ឌា បណ្ដាលមានអ្នករបួសសរុប៥នាក់ ប្រុស៣ ស្រី២ របួសធ្ងន់ ក្នុងនោះ លោកគ្រូបង្រៀននៅវិទ្យាល័យម្នាក់ បានស្លាប់ កាលវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ៕

អត្ថបទដែលជាប់ទាក់ទង