ម្ចាស់កំពុងរាប់លុយ ចោរបន្លំចូលក្នុងផ្ទះលួចលុយអស់១៥,០០០ដុល្លារ រត់គេចខ្លួន តែថតជាប់កាមេរ៉ាសុវត្ថិភាព
បន្ទាយមានជ័យ៖ ក្រក្រុមចោរ មានគ្នាប្រហែល៣នាក់ បានធ្វើសកម្មភាពទៅទិញស្រាបៀរមួយកេស រួចឲ្យលុយរាយទៅអ្នកលក់ ពេលជនរងគ្រោះរវល់រាប់លុយ ចោចោរឆ្លៀតឱកាសល្អ ចូលទៅក្នុងផ្ទះលួចលុយបាន ១៥,០០០ដុល្លារ រួចគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍បង្កការភ្ញាក់ផ្អលើលនេះបានកើតឡើងនៅនៅវេលាម៉ោង១២៖២៤នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្សិលមិញនេះ ។ ក្រុមចោរត្រូវថតជាប់តាមកាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់។
តាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ពៅ ខេមរា អធិការរងក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ឆែម សុទុម ភេទស្រី រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបញ្ជាក់ថាតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មានជនសង្ស័យមានគ្នាប្រហែល៣នាក់ បានមកទិញស្រាបៀរ១កេស ហើយបានឲ្យលុយសុទ្ធតែរាយ។ ពេលគារ់កំពុងរាប់លុយ ខណៈនោះជនសង្ស័យបានលួចចូលទៅក្នុងផ្ទះ បានយកលុយក្នុងកាបូបដែលទុកក្នុងផ្ទះ រួចឡើងម៉ូតូទៅបាត់ ក្រោមកគាត់ក៏បានមើលលុយក្នុងកាបូបបាត់លុយអស់ ១៥០០០ដុល្លារ ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
លោកអធិការរង បានប្រាប់ទៀតថា ទំនងជនសង្ស័យបានដឹងមុនថា ជនរងគ្រោះបានដាក់លុយក្នុងការបូប ទើបពួកវារៀបចំផែនការធ្វើសកម្មភាពបែបនេះ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធី ។ជុងមិនភ្លេចកុកទេ កុកទេច្រើនភ្លេចជុង ថ្ងៃណាមួយនឹងជាប់អន្ទាក់សមត្ថកិច្ចជាពុំខាន៕