តើបងគីមធ្វើដំណើរទៅដល់វៀតណាមដោយរបៀបណា?
កាសែតជាច្រើនបានផ្សាយថា លោកគីមជុនអ៊ុនមេដឹកនាំកូរ៉េខាងជើងនឹងធ្វើដំណើរតាម រថភ្លើងទៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូល ជាមួយលោកប្រធានាធិបតីដូណាល់ត្រាំ។ តែមកដល់ម៉ោងនេះ ការធ្វើដំណើររបស់លោកម៉ាប់យ៉ាងណានៅមិនទានច្បាស់ឡើយ។
BBCបានផ្សាយមុននេះថាបើបងម៉ាប់ជិះរថភ្លើងទៅវៀតណាម មែន គាត់ត្រូវធ្វើដំណើរយ៉ាងតិច២ថ្ងៃជាង។ រថភ្លើងពីព្យុងយ៉ាងមកដល់ប៉េកាំងមិនដល់២៤ម៉ោងទេ តែពីប៉េកាំងមកដល់ហាណូយប្រហែល២ថ្ងៃបានដល់។
គាត់ជិះរថភ្លើងពីប៉េកាំងមកដល់ព្រំដែនវៀតណាម ត្រង់ចំនុចDong Dang រួចត្រូវជិះឡាន១៧០គីឡូម៉ែត្រ ទៀតបានដល់ក្រុងហាណូយ។