ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរលួចម៉ូតូម្នាក់ជាប់អន្ទាក់ប៉ូលិស

94


ភ្នំពេញ៖លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងថាដោយស្តីពី​លទ្ទផល បង្ក្រាបជាក់ស្តែងករណីលួច​ (កាច់សោរកយកម៉ូតូ)កាលពីថ្ងៃទី២២​ ខែកុម្ភះឆ្នាំ២០១៩​ វេលាម៉ោង​ ០១:១៥​ នាទី​នៅចំណុចផ្លូវបេតុង​ភូមិបឹងសាឡាង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ ។
ហើយត្រូវកំលាំងល្បាតសហការណ៍គ្នាជាមួយកម្លាំងប៉ុស្តិ័​ បានឃាត់ខ្លួនជនសង្ស័យ​ ម្នាក់ករណីលួច​ម៉ូតូ (កាច់សោរកយកម៉ូតូ)
លោកអធិការអោយដឹងថាជនសង្ស័យ​ឈ្មោះ​ សុន​ សុខ​ ហៅសិរី​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ ផ្លូវ​បេតុង​ ក្រុុមទី​១៤​ ភូមិបឹងសាឡាង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មុខរបរបុគ្គលិកទូរទស្សន៍ថោន​ (ប្រេីប្រាស់គ្រឿងញៀន)។
ចំណែកជនរងគ្រោះ​ឈ្មោះ​ មឹង​ សុខឃាង​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ ផ្លូវ​បេតុង​ ក្រុុមទី​១៤​ ភូមិបឹងសាឡាង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ មុខរបរកម្មការនី។ សំភារៈ​ដកហូត​មាន ០១/​ ម៉ូតូ០១គ្រឿងម៉ាក​ ហុងដា​ សេ៥០​ ពណ៍ទឹកប៊ិច​ ពាក់ស្លាកលេខ​ រ8696​ ភព1​ លេខតួ​ C50 0265889​ ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរ យកចម្លើយកសាង សំណុំរឿងបញ្ចូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង