លន បញ្ញាអាយកឈ្នះឆាវ វ៉ាលីតបានឬទេ ?
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី២៤កុម្ភៈនេះអ្នកប្រដាល់កម្ពុជាលន បញ្ញាត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឆាវ វ៉ាលីត(Chhav Valit) ។
ការប្រកួតនេះទាំងបញ្ញាទាំបអ្នកប្រដាល់ថៃឆាវ វ៉ាលីតសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះពួកគេសុទ្ធតែត្រូវប្រ ជែងគ្នាដណ្ដើមកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។ បញ្ញាក៏ជាអ្នកប្រដាល់ដែលខ្លាំង ឯ ឆាវ វ៉ាលីតក៏ជាអ្នកប្រដាល់ដែល មិនស្រួលបង្ក្រាបដែរ ។
បញ្ញាល្អជង្គង់កែង កណ្ដាប់ដៃ និងទាត់ចេញរហ័ស ឯ ឆាវ វ៉ាលីតវិញកណ្ដាប់ដៃគេវ៉ៃចេញរហ័សណាស់ ហើយធ្ងន់ទៀតផង ការវ៉ៃចេញរបស់គេភាគច្រើនមានប្រសិទ្ធិភាព មិនតែប៉ុណ្ណោះគេការពារបានល្អ និងមានកម្លាំង គ្រប់គ្រាន់សម្រាប់តស៊ូ៥ទឹក ។
២ប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះឈ្នះមួយប្រកួតនិងចាញ់មួយប្រកួតដូចគ្នា ។ បញ្ញាមានប្រវត្តិប្រកួត ចំនួន៤៣ដង ឈ្នះ៣៧ដង ចាញ់៤ដង ស្មើពិន្ទុ២ដង និងផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន១៧ដង ។ ចំពោះឆាវ វ៉ាលីត វិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង ចាញ់១១ ដង ។
ការប្រកួតលើកទី៣របស់អ្នកប្រដាល់ទាំង២រូបនេះ នរណាបង្កើនស្ថិតិឈ្នះក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ហើយនរណាជាអ្នកចាញ់ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរធឿន ធីក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត កា តាន់យូ(Yorth Katanyou) ។
សម្រាប់ធឿន ធីឱកាសដើម្បីប្រជែងយកកៅអីវគ្គផ្ដាច់ព្រ័ត្រគឺមិនអាចទៅរួចឡើយព្រោះ២ប្រកួតរបស់អ្នកប្រដាល់រូបនេះចាញ់ទាំង២ប្រកួត ហើយសុទ្ធតែចាញ់ដោយសន្លប់ទៀតផង ។ ប្រសិនបើការប្រកួតមួយនេះធឿន ធីឈ្នះ នោះក៏គេមិនអាច ទៅរួចដែរទោះបីបន្ទាប់ពីការប្រកួតមួយនេះ គេនៅសល់មួយប្រកួតទៀតក៏ដោយ ។
ចំពោះយ៉ត កាតាន់យូវិញ២ប្រកួតរបស់គេឈ្នះបានមួយប្រកួតនិងចាញ់មួយ ប្រកួតហេតុនេះគេនៅមានឱកាសដើម្បីប្រជែងយកកៅអីវគ្គផ្ដាច់ព្រ័ត្រ ។អ្នកប្រដាល់ថៃរូបនេះ មានជំនឿចិត្តថាគេនឹងឈ្នះធឿន ធីនៅក្នុងការប្រ កួតនេះ ។
ធឿន ធីមានប្រវត្តិប្រកួតចំនួន៣៧ដង ឈ្នះ៣០ដង ចាញ៥ ដង និងស្នើពិន្ទុ២ដង ។ ចំពោះអ្នកប្រដាល់ថៃ យ៉ត កាតាន់យូវិញគេមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥១ដង ចាញ់១១ដង ។ ធឿន ធីមានសង្ឃឹមដណ្ដើមជ័យជំ នះលើយ៉ត កាតាន់យូបានឬទេ ?