ការប្រកួត World Cup 2018: អ៊ុយរូហ្គាយ 2-1 ព័រទុយហ្គាល់ បានឡើងទៅវគ្គ៨ក្រុម
ម៉ូស្គូ៖ ពេលវេលាពេញម៉ោងគឺ អ៊ុយរូហ្គាយ 2-1 ព័រទុយហ្គាល់។ ការស៊ុតបញ្ចូលទីពីរគ្រាប់របស់ Edinson Cavani បានទទួលជ័យជម្នះ យ៉ាងកក់ក្តៅ សម្រាប់ការប្រកួតអ៊ុយរូហ្គាយ។ ពួកគេនឹងលេងជាមួយក្រុមបារាំង ក្នុងវគ្គ៨ក្រុម នៅថ្ងៃសុក្រ។ ទន្ទឹមនឹងនេះ Cristiano Ronaldo និង Lionel Messi ដែលជាកីឡាករល្បីនៅលើទីលាន បានដឹកដៃគ្នា ទៅប្រទេសរៀងៗខ្លួន មិនអាចជួយសង្រ្គោះក្រុមរបស់ខ្លួន ឲ្យបានឡើងវគ្គបន្តបានឡើយ។
អ៊ុយរ៉ាហ្គាយ បានក្លាយជាក្រុមទី២ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបារាំង ក្រោយយកឈ្នះក្រុមជើងខ្លាំងនៅអឺរ៉ុប ព័រទុយហ្គាល់ ២-១ ក្នុងវគ្គ១៦ក្រុម នៃ FIFA World Cup 2018 ។
គ្រាន់ចាប់ផ្តើមលេងបាន ៧នាទី កីឡាករខ្សែប្រយុទ្ធ Edinson Cavani បានតែតបញ្ចូលទី១គ្រាប់ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Luis Suarez ដែលជាគ្រាប់បាល់កើតឡើង តែ១គ្រាប់ក្នុងវគ្គទី១។
តែយ៉ាងណា កីឡាករលេងក្នុងតំណែងខ្សែការពារ Pepe រកគ្រាប់តាមស្មើឲ្យអតីតម្ចាស់ជើងឯក Euro 2016 នៅនាទីទី៥៥ តែត្រូវបាន Cavani រកគ្រាប់ជ័យជម្នះវិញនៅនាទីទី៦២ រហូតដល់ចប់ការប្រកួតពេញម៉ោង៩០នាទី និងថែម៤នាទី។
តាមរយៈជ័យជំនះនេះ នៅតែមិនអាចឲ្យក្រុមរបស់តារាល្បី Cristiano Ronaldo នៅតែមិនឈ្នះពានលំដាប់ពិភពលោកនេះដដែល ដោយហាលអាវពាក់កណ្តាលផ្លូវ ស្របពេលអតីតម្ចាស់ជើងឯក World Cup ២សម័យកាល អ៊ុយរ៉ាហ្គាយ បានឡើងទៅជុំបន្ទាប់ជាមួយ បារាំង ដែលបានទម្លាក់ក្រុមមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីន ៤-៣ បើកឆាកប្រកួតវគ្គចាញ់-ធ្លាក់។
Edinson Cavani នៃប្រទេសអ៊ុយរូហ្គាយ បានអបអរ បន្ទាប់ពីរកគ្រាប់បាល់ទីពីរ របស់គាត់ ទល់នឹងព័រទុយហ្គាល់។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ របស់គេទាំងពីរគ្រាប់ នាំឱ្យអ៊ុយរូហ្គាយ ឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ ប៉ុន្តែវាទំនងជាមិនអាចទៅរួចទេ ដែលរូបគេនឹងនៅជាមួយពួកគេ នៅពេលជួបបារាំងនៅ Nizhy Novgorod នៅថ្ងៃសុក្រ។
Cavani បានធ្វើដំណើរយ៉ាងគួរឱ្យសោកស្តាយ ប៉ុន្តែការស៊ុតបញ្ចូលទីពីរគ្រាប់របស់គេ បានធ្វើឱ្យក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ មានភាពសប្បាយរីករាយ។ មិនយូរប៉ុន្មានមុនពេលគាត់ចាកចេញ គាត់បានរកលទ្ធផលឲ្យក្រុមពួកគេ 2-1 បានន័យថានៅរាត្រីនេះCavani រកបានពីរគ្រាប់តែឯង ក្នុងនាទី៧ និងនាទីទី៦២។