E-Sports បើកការប្រកួតវិញ្ញាសា Pro Evolution Soccer 2019ដើម្បីប្រកួតជើងឯកអាស៊ាន
ភ្នំពេញ:សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានរៀបចំការប្រកួតជ្រើសរើសជើងឯកវិញ្ញាសាPro Evolution Soccer (PES 2019) ។
ការប្រកួតដែលធ្វើឡើងនៅក្លិបTMT Net នាសង្កាត់វាលវង់ខ័ណ្ឌ៧មករានោះសហព័ន្ធ
បានកំណត់ឲ្យកីឡាករចូលរួមប្រកួតត្រឹមតែ៧០នាក់ប៉ុណ្ណោះដែលក្នុងនោះកីឡាករដែលត្រូវ
ប្រកួតចំនួន៦៤រូប និង៦រូបជាកីឡាករបម្រុង ។
ការប្រកួត ធ្វើនៅថ្ងៃទី២២ខែកុម្ភៈ នឹងត្រូវជ្រើសរើសយកអ្នកខ្លាំងដែលដណ្ដើមបានចំ
ណាតថ្នាក់ពីលេខ១ដល់លេខ៤ ដើម្បីតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតជើងឯកធំប្រចាំតំបន់អាស៊ានអាស៊ាននៅប្រទេសថៃ។
ព្រឹត្តិការណ៍ជើងឯកអាស៊ានដែលនឹងធ្វើនៅប្រទេសថៃនោះមានរយៈពេល២ថ្ងៃគឺថ្ងៃទី២ដល់៣មីនា ។ព្រឹត្តិការណ៍នោះនឹងមានកីឡាករ៨ក្រុមដែលក្រុមនីមួយៗមានសមាជិក៤នាក់មកពី៨ប្រទេស ។
ប្រទេសទាំង៨នគមានម្ចាស់ផ្ទះថៃ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ាវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងកម្ពុជា។ការប្រកួតរយៈពេល២ថ្ងៃនៅប្រទេសថៃនឹងត្រូវជ្រើសរើសយកជ័យលាភី៣នាក់តំណាងឲ្យតំបន់អាស៊ានទៅចូលរួមប្រកួតថ្នាក់ពិភពលោក។
កីឡាE-Sports កម្ពុជាគឺជាប្រភេទកីឡាដែលមានសក្ដានុពលខ្លាំងមួយ ។សម្រាប់ការ
ប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩
នេះកីឡាE-Sports ត្រូវបានដាក់ឲ្យមានការប្រកួតជាលើកដំបូង ។