ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត៤គ្រឿងបុកប៉ះបន្តគ្នា ក្បែរ ពេជ្រនិល រងរបួសធ្ងន់ និងស្រាល ប្រមាណ១០នាក់

315

ស្រុកំពង់សីលា: មានគ្រោះថ្នាក់ចរាចររថយន្ត៤គ្រឿង បុកប៉ះបន្តគ្នា នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចហួស ស្ពានចុះពីពេជ្រនិលព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ វេលាម៉ោងជិត៧ព្រឹកថ្ងៃ២៤កុម្ភៈ២០១៩នេះ។ សេចក្តីរាយការណ៍បណ្តោះអាសន្នពីកងរាជអាវុធហត្ថស្រុកកំពង់សីលា អោយដឹងថា នៅកន្លែងកើតហេតុការណ៍ មិនមានមនុស្សរងគ្រោះថ្នាក់ ដល់អាយុជីវិតទេ មានតែអ្នករងរបួសធ្ងន់ និងស្រាល ប្រមាណ១០នាក់ ព្រមទាំងរថយន្តរងការខូចខាត៕

អត្ថបទដែលជាប់ទាក់ទង