ចំណាត់ការរបស់អាជ្ញាធររាជធានីថ្មី ប្រហែលជា សម្រេចបិទអាជីវកម្ម មជ្ឈមណ្ឌលកម្សាន្តរ៉ក់ មែនទែនហើយ?
ភ្នំពេញ៖ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ក់ត្រូវគេស្គាល់ថា ជាកម្មសិទ្ធិរបស់ ឧកញ៉ាគិតធាង បងឧកញ៉ាគិតម៉េង ជាសេដ្ឋីលេចធ្លោប្រចាំស្រុកខ្មែរ ។ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ត្រូវសមត្ថកិច្ចចុះ ចាប់បង្រ្កាបគ្រឿងញៀន ជាច្រើនលើកមកហើយ ហើយ ឧកញ៉ារូបនេះ ធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ថា មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀន ក្នុងកន្លែងអាជីវកម្ម របស់ខ្លួនឡើយ ប្រសិនជាមានឧកញ៉ារូបនេះ សុខចិត្តឲ្យបិទអាជីវកម្មរបស់ខ្លួន ។
គេរង់ចាំមើលថាចំណាត់ការ របស់តុលារក្រុងភ្នំពេញ ហ៊ានបញ្ចេញអំណាច ពិតចាប់ម្ចាស់រ៉ាក់ យកមកផ្តន្ទាទោសតាមច្បាប់ដែរឬទេ?
មហាជន និងអ្នកតាមដានរឿងនេះ បានលើកឡើងនូវមតិជាច្រើន ដោយបញ្ជាក់ថា នាពេលកន្លងមក សមត្ថកិច្ច រួមដៃគ្នាជាមួយតុលាការ ចុះចាប់គ្រឿងញៀននៅតាមក្លឹបកម្សាន្តនានា ហើយចំណាត់ការចុងក្រោយ គឺសម្រេចបិទទីតាំងអាជីវកម្ម និងចាប់មនុស្ស ពាក់ព័ន្ធបទពាក់ព័ន្ធបទល្មើស កសាងសំណុំរឿងបញ្ជូន ទៅតុលាការដែលមានភស្តុតាង គឺមានតិចតួចប៉ុណ្ណោះ តែក្លិបកម្សាន្តរ៉ុកចាប់បានគ្រឿងញៀនស្ថិតជិត 50 គីឡូនឹងមនុស្សជាង 300នាក់តើតុលាការ នឹងធ្វើយ៉ាងម៉េចចំពោះម្ចាស់រ៉ក់ ដែលជាសេដ្ឋីប្រចាំស្រុកខ្មែរ។
បន្ទាប់ពីមានករណីនេះ ប្រជាពលរដ្ឋដែលចោមរោមមើល នៅក្រៅរបងស្នងការក្រុង បានស្នើឲ្យមាន បិទ មជ្ឈមណ្ឌលកម្សាន្តរ៉ុក បានទេ ? ហើយថា នៅពេលនេះ ជាលើកទីមួយហើយ ដែលលោក ស ថេត ជាស្នងការក្រុងភ្នំពេញ ដែលហ៊ានបញ្ចេញសាច់ដុំ បង្រ្កាបគ្រឿងញៀន ក្នុងក្លឹបរ៉ាក់ ដែលគេគ្រប់ស្គាល់ថា ជារបស់លោកឧកញ៉ាកិត ម៉េង ។ ទាល់តែសមត្ថកិច្ច និងតុលាការ ចុះបង្ក្រាប ទើបដឹងថា អ្នកមានស្រុកខ្មែររកស៊ីអី ហើយហេតុអ្វីក៏មានលឿនម្លេះ ។
បើតាមផេកហ្វេសប៊ុក William Guang បានសរសេរថា ក្នុងនាមខ្ញុំ ជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ខ្ញុំនិងរង់ចាំតាមដាន ការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធ ចំពោះករណីនេះ ថាតើ ច្បាប់នឹងចាត់វិធានការ បែបណា ចំពោះលោក ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌល Rock ជាតំបន់សំបុកគ្រឿងញៀន យ៉ាងធំ ដែលសមត្ថកិច្ចទើបបង្ក្រាបបាន ជាក់ស្ដែង ចាប់បានជនពាក់ព័ន្ធ ជាង៣០០នាក់ និងរឹបអូសគ្រឿងញៀន រាប់សិបគីឡូ ។
គូសបញ្ជាក់ថា ឧកញ៉ារូបនេះ ធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ថា មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀន ក្នុងកន្លែងអាជីវកម្ម របស់ខ្លួនឡើយ ប្រសិនជាមានឧកញ៉ារូបនេះ សុខចិត្តឲ្យបិទអាជីវកម្មរបស់ខ្លួន និង “ទទួលខុសត្រូវចំពោះមុខច្បាប់ផ្សេងៗទៀតផងដែរ”។
រហូតមកដល់ព្រឹក ថ្ងៃ២៤កុម្ភ:នឹះ សមត្ថកិច្ចមិនទាន់ បង្ហាញមុខមេខ្លោងគ្រឿងញៀននៅឡើយ គឺមានតែចាប់ជនរងគ្រោះរាប់រយនាក់ យកទៅធ្វើតេស្តទឹកនោមរកសារធាតុញៀន តែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលរាជធានី បានបេីកប្រតិបត្តិការបង្ក្រាបនៅយប់ថ្ងៃ២២ ឆ្លងចូលថ្ងៃ ២៣ខែ កុម្ភៈ ឆ្នាំ ២០១៩ ដោយឃាត់ខ្លួនអ្នកចែកចាយ និង អ្នកប្រើប្រាស់ សរុបជាង ៣០០ នាក់ យកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។ ក្រៅពីឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ សមត្ថកិច្ចក៏បានដកហេតុថ្នាំញៀនមួយចំនួន និង អាវុធខ្លី ១ ដេីមផងដែរ ។
នេះជាលេីកទី ៤ ហេីយ ដែលសមត្ថិកច្ចចុះបង្ក្រាបទីតាំង មជ្ឈមណ្ឌលកម្សាន្ត រ៉ុក ប៉ុន្តែទីតាំងនេះនៅតែបន្តបេីក ចែកចាយ និង ប្រេីប្រាស់គ្រឿងញៀនដដែល ។
មហាជន បញ្ចេញមតិថា
យេីងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ សូមស្នេីទៅអាជ្ញាធរ និង ថ្នាក់ដឹកនាំ មេត្តាបិទមជ្ឈមណ្ឌលកម្សាន្តរ៉ុក នេះចោលតែម្ដងដេីម្បីសង្គ្រោះ យុវជន យុវតី ខ្មែរដែលកំពុងងប់ងុលនឹងទីតាំងខាងលេី រហូតបោះបង់ការសិក្សា និង ក្រុមគ្រួសារ ។ ជាពជាពិសេសមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅជាប់វិទ្យាល័យបឹងត្របែក និង សាលាច្បាប់ ដែលងាយនឹងអូសទាញយុវជនអោយគេចវេះការសិក្សាផងដែរ ។
អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងផ្ដល់លទ្ធភាពសមត្ថកិច្ចនិងតុលាការបន្តនីតិវិធីស្រាវជ្រាវរកប្រភពនៃការនាំចូលគ្រឿងញៀននិងតាមចាប់ក្រុមជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញដែល ដែលសារព័ត៌មានយើងទទួលបាន នៅល្ងាចថ្ងៃទី២៣ កុម្ភៈនេះ សេចក្តីប្រកាសព័ត៌មាននេះមានន័យទាំងស្រុង ថា រដ្ឋបាល
រាជធានីភ្នំពេញសូមប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ នៅថ្ងៃសៅរ៍ទី ៤ រោចខែមាឃឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ១និង ៤០ នាទីទៀបភ្លឺ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ក្នុងនោះលទ្ធផលនៃ នៃប្រតិបត្តិការកងកម្លាំងនគរបាលរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋានបានឆែកឆេរបង្ក្រាបក្នុងមជ្ឈមណ្ឌលកម្សាន្តនេះនិងបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួនព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១នាក់ស្រី ៥៦នាក់។
ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ហើយផ្ដល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការដើម្បីបន្តនីតិវិធីស្រាវជ្រាវឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀននិងក្រុមជនល្មើសយកទៅផ្ដន្ទាទោសតាមច្បាប់ជាធរមាន អាស្រ័យ ដូចបានជម្រាបខាងលើសូមសាធារណជននិងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាពត៌មាន។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្ច្រើកម្លាំងប៉ូលីសជាច្រើននាក់ បានឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកម្សាន្តRock ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់មនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ជិត៥០គីឡូក្រាម។ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកជាអ្នកដឹកនាំកម្លាំងជំនាញចម្រុះផ្ទាល់ក្នុងការ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នេះ ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងនិងអ្នកចែកចាយ៣១១នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក៩គីឡូ២ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី១ដើម។
លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី២៣ខែកុម្ភៈថា ការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជន យុវនារី ជាង៣០០នាក់ កំពុងតែដំណើរការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន៕