ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះកីឡាថ្នាលនឹងប្រមូលផ្តុំហ្វឹកហាត់រួមគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

103


ភ្នំពេញ៖សម្រាប់ឆ្នាំ២០១៩នេះការប្រមូលផ្ដុំកីឡាករ-កីឡាការិនីថ្នាលដែលជា ក្រុមវ័យក្មេងត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងឲ្យពួកគេស្នាក់នៅ ហូបចុកនៅពងុកីឡដ្ឋានមរតកតេជោ ។
ការកំណត់បែបនេះគឺជាការឯកភាពរវាងក្រសួងអប់រំយុវជន និង កីឡា ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ជាមួយនឹងការកំណត់បែបនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានដឹកនាំគណៈកម្មការចុះត្រួតពិនិត្យទីលានហ្វឹកហាត់និងកន្លែងស្នាក់នៅ
ហូបចុក របស់ក្រុមកីឡាករ-កីឡាការិនី ថ្នាល ដើម្បីប្រមូលផ្តុំ នាពេលឆាប់ៗខាងមុខនេះពហុកីឡដ្ឋានជាតិមរតក តេជោ ។
តាមការគិតទុកជាបឋមកន្ពុជាត្រៀមកីឡាចំនួន៣៥ប្រភេទសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២។កម្ពុជាដែលធ្វើម្ចាស់ផ្ទះនោះបានកំណត់ឲ្យដណ្តើមមេដាយឲ្យបានច្រើនជាង៥០គ្រឿងខាងមុខនេះ ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាចាប់ផ្តើមងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកីឡាហើយ។
អ្វីដែលមេដឹកន់កីឡាកម្ពុជាមើលឃើញសព្វថ្ងៃនេះគឺត្រូវចាប់ផ្ដើមវះកាត់នូវជម្ងឺរ៉ាំរ៉ៃ និងដាក់ថ្នាំដើម្បីព្យាបាល ឬវះកាត់ចេញតែម្ដង ។ ការយកចិត្តទុកដាក់ពង្រឹងសហព័ន្ធកីឡាជាតិ មន្ត្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជាអាទិភាពចម្បងដើម្បីឈានទៅដណ្ដើម ជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ផង៕

អត្ថបទដែលជាប់ទាក់ទង