ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាពយន្ដកីឡាកម្ពុជាដំបូងគេនឹងដាក់បញ្ចាំងនៅ ពាក់កណ្ដាលខែក្រោយ

106


ភ្នំពេញ:ខ្សែភាពយន្ដខ្នាតវែងស្ដីពីជីវិតពិតរបស់កីឡាចំបាប់កម្ពុជា លើកដំបូងនឹងដាក់បញ្ចាំងនៅពាក់កណ្ដាល ខែមីនានៅតាមរោងភាពយន្ដល្បីៗ ក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានថ្លែងថាខ្សែភាពយន្ដនេះ ជាខ្សែភាពយន្ដ
ខ្នាតវែងដែលមានគុណតម្លៃខ្លាំងណាស់ ដល់សង្គមកម្ពុជា ដល់កីឡាករ-កីឡាការិនី កម្ពុជាព្រោះជាភាពយន្ដដែលរៀប រាប់ពីជីវិតពិតរបស់កីឡាការិនីដែល ស្ថិតក្នុងត្រកូលអ្នកចំបាប់បូរាណ ហើយបានលះបង់តស៊ីរហូត ដណ្ដើមបានមេ
ដាយមាសនៅក្នុងការប្រកួត កីលាស៊ីហ្គេម ។

ខ្សែភាពយន្ដនេះកើតឡើងដោយការសហការគ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយអ្នកផលិតភាពយន្ដ ដ៏ល្បីមកពីប្រទេសឥណ្ឌា ។ ជាភាពយន្ដខ្នាតវែងដែលមានរយៈពេល២ម៉ោង និង ចំណាយថវិកាផលិតអស់ ប្រមាណជាង៣០០.០០០ដុល្លារអាមេរិក ដោយភាគីឥណ្ឌាជាអ្នកចំណាយ ។
លោកបន្តថាភាពយន្ដដែលផលិតអស់លុយច្រើនបែបនេះ មុននឹងយកមកដាក់បញ្ចាំង គឺបានយកទៅប្រឡងប្រជែងក្នុង មហោស្រពភាពយន្ដអន្តរជាតិចំនួន៥ ។ភាពយន្ដនេះបានទទួល ពានរង្វាន់ចំនួន៥ពីការប្រឡងប្រជែងក្នុង ទិវាមហោស្រពភាពអន្តរជាតិ ចំនួន៥ដែលក្នុងនេះមាននៅឥណ្ឌា កេនយ៉ា អាមេរិក និងនៅអឺរុប ។
បើមានបានទទួលពានរង្វាន់ពីមហោស្រពភាពយន្ដអន្តរជាតិទេ នោះការស្វែងរកការគាំទ្រ ពីផ្នែកឯកជនពិតជាលំបាកហើយ ។នៅថ្ងៃទី១២មីនា បណ្ដាអ្នកសារពត៌មាន និង អ្នកកីឡាត្រូវបានអញ្ជើញឲ្យចូលរួមទស្សនានៅរោង
ភាពយន្ដនាផ្សារទំនើបអ៊ីអនម៉លទី១ ។នៅថ្ងៃទី១៤មីនាភាពយន្ដនេះ នឹងបើសម្ភោធន៍នៅ រោងភាពយន្ដទំនើបនាផ្សារ អ៊ីអនម៉លទី១ដដែល ដោយមានការចូលរួមពីឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
លោកMunish Sharmu ដែលជាផលិតករដ៏សំខាន់ ក្នុងការផលិតរឿងនេះ បានអះអាងថាប្រសិនបើបានរួច
ថ្លៃដើមលោកគិតថា គឺចំណេញហើយ ។តែបើបានលើសពីនេះនោះ លោកនឹងយកទៅជួយដល់ចំបាប់កម្ពុជា អ្នកចូល
រួមក្នុងការផលិតភាពយន្ដនេះ និងជួយដល់ការងារមនុស្សធម៌ ។លោកបន្តដាបន្ទាប់ ពីចំណាយពេល២ខែបញ្ចាំងនៅ
កម្ពុជានោះភាពយន្ដនេះនឹងយកទៅបញ្ចាំងនៅប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដូចជាឡាវ ថៃ ឥណ្ឌូនេស៊ី
សឹង្ហបូរី និង ម៉ាឡេស៊ី ។ បន្ទាប់មកលោកនឹងយក ទៅបញ្ចាំងនៅអាមេរិក និង អឺរុប ។
លោក Madhu Aman ដែលជាផលិតករដែរនោះក៏អះអាងដែរថា នេះជាខ្សែភាពយន្ដប្រភេទ 2D ។សំបុត្រ ដែលដាក់លក់តម្លៃត្រឹម៤ដុល្លារ និង២ដុល្លារសម្រាប់សិស្ស ។ ចំពោះមនុស្សសំខាន់(VIP)គឺតម្លៃ១០ដុល្លារ ។

អត្ថបទដែលជាប់ទាក់ទង