ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបង្កើតសហព័ន្ធកីឡាប្រយុទ្ធដៃ

120

ភ្នំពេញ៖កម្ពុជាបានបង្កើតសហព័ន្ធប្រយុទ្ធដៃ(Cambodian Armwrestling Federation)ជាលើកដំបូង
ព្រមទាំងបានសម្ភោធន៍សហព័ន្ធនេះនៅល្ងាចថ្ងៃទី២៥កុម្ភៈ ។
សហព័ន្ធនេះមានសមាជិកប្រតិបត្តិចំនួន១១រូបដែលក្នុងនោះលោកមាស សារិនជាប្រធានសហព័ន្ធ និងមាន
អនុប្រធានចំនួន៣រូប លោកប្រាក់ សុជាតិជាអគ្គលេខាធិការដែលអមដោយអគ្គលេខាធិការរងចំនួន២រូប លោកគង់
សុភាពជាអគ្គហេរញ្ញិក និងមានអគ្គហេរញ្ញិក១រូប ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោកឈុន ចន្ធូអគ្គនាយករងនៃ
អគគនាយកដ្ឋានកីឡាបានអញ្ជើញជាសាក្សីនៅថ្ងៃសម្ភោធន៍សហព័ន្ធបរយុទ្ធដៃនេះ ។ ជាមួយនឹងការប្រកាសបង្កើត
នេះសហព័ន្ធក៏បានបង្ហាញពីរបៀបប្រកួត និង របៀបបំពេញតួនាទីរបស់អាជ្ញាកណ្ដាល ។
កីឡាប្រយុទ្ធដៃ(Arm wrestling)មិនមែនជាប្រភេទកីឡាអូឡាំពិកឡើយតែវាជាប្រភេទកីឡាដែលគេនិយម
ចូលចិត្តគ្រាន់បើដែរ ។កីឡានេះប្រកួតដោយគិតទៅតាមប្រភេទទម្ងន់ និង អាយុ ។សម្រាប់អ្នកពូកែដៃឆ្វេងប្រកួតជា
មួយអ្នកលេងដៃឆ្វេង អ្នកពូកែដៃស្ដាំប្រកួតជាមួយអ្នកលេងដៃស្ដាំ ។
កីឡាប្រភេទនេះជាប្រភេទកីឡាដើម្បីទាំងអស់គ្នា(Sport for All)ដែលមានសហព័ន្ធពិភពលោក(World
Arm Wrestling Federation) ។ លើពិភពលោកសព្វថ្ងៃមានប្រទេសជាសមាជិកចំនួន៨១ប្រទេស ។ក្រៅពីសហ
ព័ន្ធពិភពលោកក៏នៅមានសហព័ន្ធទ្វីប ដែលសម្រាប់ទ្វីបអាស៊ីមានសមាជិក២២ប្រទេស ។សហព័ន្ធទ្វីបអាស៊ីមាន
ឈ្មោះថាAsian Arm Wrestling Federation)សម្រាប់ទ្វីបអាស៊ីមានសមាជិកចំនួន២២ប្រទេស ។
សម្រាប់សហព័ន្ធតំបន់អាស៊ីអាគ្នេយ៍ ឬ សហព័ន្ធអាស៊ានមិនទាន់មាននៅឡើយទេ ។ក្នុងតំបន់អាស៊ានទើបតែ
មានប្រទេសចំនួន៣ប៉ុណ្ណោះដែលលេងកីឡានេះគឺឥណ្ឌូនេស៊ី សឹង្ហបូរី និង ម៉ាឡេស៊ី ។វៀតណាមមានលេងកីឡានេះ
ដែរតែមិនទាន់ធ្វើសមាហរណកម្មទៅក្នុងទ្វីប និង តំបន់ ។ ពេលនេះកម្ពុជាមានសហព័ន្ធនេះដែរហើយ ។
ក្នុងថានៈជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកនោះលោកវ៉ាត់ ចំរើនជូនពរឲ្យសហព័ន្ធនេះមានការ
រីកចម្រើន និង មានសក្ដានុពលដើម្បីអាចបញ្ចូលទៅក្នុងស៊ីហ្គេមឆ្នាំ២០២៣បាន ។

អត្ថបទដែលជាប់ទាក់ទង